កាតុ កាន់តែកាក់កប ទិញកាដូលួងខ្លួនឯង សុទ្ធតែគ្រឿងអលង្ការពេជ្រទាំងឈុតតែម្ដង

//s5.kh1.co/ff/ff7e5f538683d8987519e6312f2ba65cea89edba.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង កាតុ ដែលជាតារាពហុជំនាញស្រីមួយរូប កាន់តែទទួលបាន ភាពជោគជ័យក្នុងអាជីពជាអ្នកសិល្បៈខ្លាំងឡើង និងមានការងារមិនចេះដាច់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ ទើបមួយរយៈចុងក្រោយនេះ កាតុ កាន់តែមានជីវភាពហ៊ឺហា និងឡូយឆាយជាងមុន មានមាស ពេជ្រ ពាក់ជ្រែកខ្លួន។

ជាក់ស្ដែង ស្របពេលថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីសកម្មភាពនៅក្នុង ហាងពេជ្រធំមួយកន្លែង ដោយមានទាំងឈុតគ្រឿងពេជ្រ ភ្លឺចែងចាំងទាំងឈុត មានខ្សែក ក្រវិល កងដៃ បើសរុបទៅ មានតម្លៃមិនក្រោម ខ្ទង់ម៉ឺនដុល្លារទេ។

ជាមួយគ្នានេះដែរ គ្រាន់តែទិញបានគ្រឿងពេជ្រ មួយឈុតនេះភ្លាម កាតុ ញញឹមបិទមាត់មិនជិតទេ ធ្វើឲ្យហ្វេនៗត្រេកអរជំនួសនាង ជាមួយការខំប្រឹង ដោយកម្លាំងញើសឈាម៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កាតុ
កាតុ
កាតុ
កាតុ
កាតុ
កាតុ
កាតុ ទិញពេជ្រ
កាតុ ទិញពេជ្រ
កាតុ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T