ភ្នំពេញ៖ ​វា​គឺជា​ឆ្នាំ​ដ៏​រំភើប​សម្រាប់ ​ក្រុមហ៊ុន Urban Hub (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធីឌី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ ​ដែល​ទទួលបាន​សមិទ្ធផល​ដ៏​អស្ទារ្យ ខណៈ​ជិត​បញ្ចប់​ឆ្នាំ​២០១៩​ នេះ​។  

​ក្រម​ហ៊ុន​ទទួលបាន​ពានរង្វាន់​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស សម្រាប់​គម្រោង​អភិវឌ្ឍ​ខុនដូ​ ប្រណីត និង​មាន​តម្លៃសមរម្យ និង​ការរួមបញ្ចូល​ភាព​ច្នៃប្រឌិត​ខ្ពស់ដល់​គម្រោង​របស់ខ្លួន​។​​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​នេះទទួលបាន​ពានរង្វាន់​ចំនួន​៦ ​នៅក្នុង​ឆ្នាំនេះ សម្រាប់​គម្រោងខុន​ដូ​ Urban Village ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។

Urban Village បានឈ្នះ​ពានរង្វាន់​ «​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អច-លនទ្រព្យ Property Guru Asia Property Awards កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅក្នុងទីក្រុង​បាងកក​។

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

ជាការ​ពិតណាស់ វា​ជាការ​ទទួលស្គាល់​ក្រុមហ៊ុន​របស់​យើង​។ យើង​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ដំបូង​គេ​នៅ​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ មាន​អ្នកចូលរួម​ប្រកួតប្រជែង​ជាច្រើន​ហើយ​ភាគច្រើន​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​។ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub លោកស្រី Catherine Chan មានប្រសាសន៍ថា​៖

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

កាលពីដើម​ខែឧសភា​ក្នុងឆ្នាំនេះ Urban Village បានទទួល​ពាន-រង្វាន់​ចំនួន​៥​ផ្សេងៗ​គ្នា នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia Property Awards ប្រចាំ​ឆ្នាំ លើក​ទី​៤ ក្នុងនោះ​មាន​ពានរង្វាន់ ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត (​ខេ​ម​បូ​ឌា​) ពានរង្វាន់ ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​) ពានរង្វាន់ ខុន​ដូ​ដែល​មាន​ការ​រចនា​ និង​ស្ថាបត្យកម្ម​ល្អ​បំផុត និង​ពានរង្វាន់ ខុន​ដូ​ដែលមាន​ការ​រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​។  

​គម្រោង​ដ៏​ពេញនិយម​របស់​ក្រុមហ៊ុន គឺ​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់ ដែលមាន​ការ​រចនា​សោភ័ណភាព​លក្ខណៈ​ខ្មែរ មាន​សួនច្បារ មាន​ទេសភាព​ស្រស់បំព្រង រួម​នឹង​ការ​បំពាក់​នូវ​បរិក្ខារ​ដ៏​សម្បូរបែប ដែល​ធ្វើ​ឲ្យ​ខុន​ដូ​នេះ​កាន់​តែស្រស់បំព្រង​ទ្វេ​ឡើង​។ 

​គម្រោង​ខុន​ដូ Urban Village មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថីសម្តេច ហ៊ុន សែន ជា​តំបន់​ដែល​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​ចម្ងាយ​ជិត​ទីក្រុង​ដ៏​រស់​រវើក​។

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បានបញ្ចប់​គម្រោង Urban Loft ដែលមាន​អគារ​កម្ពស់​២០​ជាន់ មាន​២អគារ ហើយ Urban Village ដំណាក់កាល​ទី​១ បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រគល់ជូន​អតិថិជន​នៅ​ខែមីនា​ឆ្នាំក្រោយ​។

​ដូច្នេះ​ តើ​អ្វី​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ភាពជោគជ័យ​របស់ Urban Village ?

​អ្នកស្រី Chan ពន្យល់ថា​៖

អ្នកស្រី Chan បន្ថែមថា៖

នៅជាប់​នឹង​គម្រោង​ខុន​ដូ Urban Village នោះដែរ គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh ដែលមាន​ហាង​លក់ទំនិញ កន្លែង​លេង​ហ្គេម កន្លែង​ធ្វើការ​រួម ដែល​ព័ទ្ធជុំវិញ​ដោយ​សួនច្បារ​ពណ៌​បៃតង​ខៀវស្រងាត់ និង​មាន​ផ្លូវ​ដើរ​សម្រាប់​អ្នករស់នៅ​ផងដែរ​។ អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​ប្លុក​មួយ ក្នុង​គម្រោង​២ ត្រូវបាន​លក់​អស់​តែ​ក្នុង​រយៈពេល​១​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បើកសម្ពោធ​។ ឥឡូវ ប្លុក G កំពុងបើក​លក់​។ 

​អ្នកស្រី​បន្ថែមថា​៖

​អ្នកស្រី​បន្តថា​៖

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

កីឡាករ​បាល់ទាត់​កម្ពុ​ជា លោក ប្រាក់ មុន្នី​ឧ​ត្ត​ម មាន​គន្លឹះ​សំខាន់ៗ​សម្រាប់​អ្នក​ចង់​ទិញ លំនៅឋាន​។ លោក ឧ​ត្ត​ម ដែល​បច្ចុប្បន្ន​ជា​«​ទូត​សុច្ឆន្ទៈ​»​របស់​ក្រុមហ៊ុន Urban Village Hub (Cambodia) Co. Ltd. ថ្លែងថា ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ដើរ​លើ​ទិសដៅ​ដ៏​ត្រឹមត្រូវ​ក្នុង​ការកសាង​លំនៅឋាន​ទំនើប​នៅ​កម្ពុជា​។​ លោកលើកឡើងថា៖

លោកឧត្តម ថ្លែងថា៖

 ប្រាក់ មុន្នី​ឧ​ត្ត​ម

Urban Village ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​។យើង​រក​មិនឃើញ​មូល​ហេតុ​ដែល​អតិ​ថិជន​មិនគួរ​ទិញ​នោះទេ​​។ 

​បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​កំពុង​អភិវឌ្ឍ​គម្រោង​ខុន​ដូ Urban Village ដែលមាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​មហាវិថីសម្តេច ហ៊ុន សែន ហើយ​ដំណាក់​កាល​ទី​២ គ្រោង​នឹង​បញ្ចប់​នៅ ខែកញ្ញា ឆ្នាំ​២០២២​។

ដោយពិពណ៌នា Urban Village ថាជា «គម្រោងប្រកបដោយភាពច្នៃប្រឌិត» នោះ លោក ឧត្តម បានថ្លែងថា៖

លោកបន្ថែមថា៖

Urban Village បានឈ្នះ​ពានរង្វាន់​ «​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Asia Property Awards លើក​ទី​១៤ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ទីក្រុង​បាងកក​។

Urban Village មិន​គ្រាន់តែ​ផ្តោតលើ​ការអភិវឌ្ឍ​ខុន​ដូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​លើកកម្ពស់​របៀប​រស់នៅ​​ដោយ​សុខមាលភាព​ផង​ដែរ​តាមរយៈ​បាល់​ទាត់​។

​ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​របស់​ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ក្រុមបាល់ទាត់ China Macau MUST CPK នឹងត្រូវ​ធ្វើឡើង​នៅ​ទីលាន របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​តែម្តង គឺ​នៅ​ថ្ងៃទី ២៨-២៩ ខែធ្នូ​៕

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]