ចំណុចលម្អិតទាំង៦ នេះបញ្ជាក់ថា Mate30 Pro កាន់តែខ្លាំង និងអស្ចារ្យលើសពីស្មាតហ្វូន!

//s5.kh1.co/04/04a201d25654f3e2b9554aea13d4680d3ff3f4cb.jpg
បច្ចេកវិទ្យា

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដោយបច្ចេកវិទ្យាថ្មីៗរួមទាំងលក្ខណៈជាច្រើន ដែលធ្វើឲ្យអធិរាជស្មាតហ្វូនកាមេរ៉ា Mate 30 Pro លក់អស់ពីស្តុកត្រឹមរយៈពេលដ៏ខ្លីក្នុងប្រទេសកម្ពុជា ទោះបីជាមិនមានសេវាកម្ម Google ក៏ដោយ។ ក្រុមហ៊ុនស្មាតហ្វូនយក្សនេះ បានយកចិត្តទុកដាក់ជាខ្លាំងលើការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន ដោយផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះជាលក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗដែល Huawei បានបំពាក់លើ Huawei Mate30 Pro

១. អេក្រង់បែបទឹកធ្លាក់៖ ពិតប្រាកដណាស់ទូរស័ព្ទកាន់តែទំនើប ក៏តម្រូវឲ្យមានអេក្រង់ល្អដែរ ដូចនេះបងធំត្រកូល Mate មកជាមួយនឹងអេក្រង់ទឹកធ្លាក់ (Huawei Horizon Display) កញ្ចក់ប្រភេទ OLED បន្ថែមដោយបច្ចេកវិទ្យា DCI-P3 ជំនួយពណ៌ និងពន្លឺ និងក្រោមស្រទាប់អេក្រង់មានបង្កប់បច្ចេកវិទ្យាបញ្ចេញសម្លេង Acoustic Sound Display

Huawei Mate30 Pro
Huawei Mate30 Pro

២. បន្ទះឈីប Kirin 990Mate 30 Pro ជាស្មាតហ្វូនដែលមានល្បឿនលឿន ដោយបន្ទះឈីបកំពូល Kirin 990 ដំណើរការរហ័សបំផុត CPU 8 cores (2 x 2.86Ghz, 2 x 2.09Ghz, 4 x 1.86Ghz) ក្រាហ្វិចកម្រិតខ្ពស់ GPU Mali-G76 x 16 cores និងឈីប Da Vinci NPU ជំនួយលើបច្ចេកវិទ្យា AI កម្រិតខ្ពស់ ព្រមទាំងបច្ចេកវិទ្យារក្សាភាពត្រជាក់ (SuperCool Cooling System)

Huawei Mate30 Pro
Huawei Mate30 Pro

៣. បច្ចេកវិទ្យា Air Guestures៖ ស្មាតហ្វូនកំពូលនេះ បានបំពាក់បច្ចេកវិទ្យាប្រើប្រាស់ដោយកាយវិការ (Air Grabshot & Air Guestures) ដោយគ្រាន់តែលារួចក្តាប់ដៃពីមុខ Mate 30 Pro ដើម្បី Screenshot បក់ដៃចុះ ឬ ឡើង ដើម្បីអូសផ្ទាំងបង្ហាញពីអេក្រង់ចុះក្រោម ឬឡើងលើ បច្ចេកវិទ្យា Virtual Side Touch Edge កំណត់ប៊ូតង់ L និង R នៅចំហៀងអេក្រង់ ដើម្បីជំនួយដល់ការបញ្ជាពេលលេងហ្គេម។

Huawei Mate30 Pro
Huawei Mate30 Pro

៤. ពិន្ទុនៅលើ DXOMARK Mate 30 Pro ជាស្មាតហ្វូនកាមេរ៉ាចំណាត់ថ្នាក់លេខ១ ពី DXOMARK មកជាមួយកាមេរ៉ាក្រោយ Leica ៤ គ្រាប់ ប្លង់ទូទៅ (SuperSensing Camera) ទំហំ 40MP f/1.6 ប្លង់ទូលាយ (Cine Camera) ទំហំ 40 MP f/1.8 ប្លង់ពង្រីកទំហំ 8MP (Telephoto Camera) និងប្លង់ព្រាល 3D TOF CameraHuawei បានបំពាក់សែនស័រកាមេរ៉ាថ្មី RYYB ទំហំ 1/1.7” ថតរូបច្បាស់ និងលម្អិតទោះបីនៅទីតាំងដែលមានពន្លឺតិច ឬពេលយប់ និង ISO កម្រិតខ្ពស់ 409,600 កាន់តែអស្ចារ្យ Cine Camera ថតវីដេអូកម្រិត 4K 4K Time-lapse Slow-motion កម្រិត 7680fps ISO កម្រិត 51,200

Huawei Mate30 Pro
Huawei Mate30 Pro

៥. ថាមពលថ្ម៖ ថ្មជាលក្ខណៈចម្បងមួយផ្នែកទៀត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា HUAWEI 40W SuperCharge Technology សាកថ្មត្រឹមតែ៣០នាទី កើនថាមពលដល់៧០% និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ 27W Wireless Charging

Huawei Mate30 Pro
Huawei Mate30 Pro

៦. Huawei Mobile Service (HMS)៖ កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២នេះ មិនបង្អង់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួននោះទេ ជាពិសេសគឺ Huawei Mobile Service (HMS) ដែលកំពុងប្រើប្រាស់ជំនួសសេវាកម្មរបស់ Google និង Play Store ដោយប្រើជំនួសវិញដោយ AppGallery  ដូច្នេះកម្មវិធី និងហ្គេមជាច្រើនទៀតនឹងត្រូវដាក់បញ្ចូលក្នុង AppGallery នាពេលដ៏ខ្លីខាងមុខនេះ៕

Huawei Mate30 Pro
Huawei Mate30 Pro
Huawei Mate30 Pro
Huawei Mate30 Pro
Huawei Mate30 Pro
Huawei Mate30 Pro
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/59/59c2c64f77ed96f2048bfbcd12bf9f979c26419a.jpg

កម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហម សម្ពោធទូរសព្ទម៉ូដែលថ្មីរបស់ Honor ម្សិលមិញនេះ សុទ្ធតែតារាម៉ូដែលស្អាតៗសង្ហារៗចូលរួម ជិះសុទ្ធតែឡានទំនើបម៉ាក mcla.ren

 ០៥-កក្កដា-២០២២ 
 ២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T