អាសូរណាស់! ហេតុតែជីវភាពក្រីក្រ ក្មេងស្រីម្នាក់ យកបង់ស្អិតមករុំធ្វើជាស្បែកជើងរត់ប្រណាំង រហូតបានឈ្នះមេដៃមាស

//s5.kh1.co/2f/2f5161502390426c548519ff9bfc50aa5b234559.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្មេងស្រី Rhea Ballos អាយុ១១ឆ្នាំ ជាសិស្សនៅសាលាបឋម Salvacion ក្នុងរដ្ឋ Lloilo កំពុងទទួលបានការអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីនាងបានយកបង់ស្អិតមករុំធ្វើជាស្បែកជើងរត់ប្រណាំង រហូតបានឈ្នះមេដៃមាស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការប្រកួតរត់ប្រណាំង Lloilo Schools Sport Council Meet នាងបានយកបង់ស្អិតរុំជុំវិញបាតជើង ធ្វើជាទ្រនាប់ជើងរត់ព្រោះគ្មានលទ្ធភាពទិញ។ នៅលើបង់ស្អិតនោះដែរ នាងបានសរសេរថា «NIKE» ដែលជាម៉ាកស្បែកជើងដ៏ល្បីមួយ។ បើទោះបីជានាងគ្មានស្បែកជើងពាក់រត់ប្រណាំងត្រឹមត្រូវក៏ដោយ ក៏នាងអាចតស៊ូជម្នះរហូតដល់អាចឈ្នះមេដៃមាសទាល់តែបាន។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Predirick B. Valenzuela បានឲ្យដឹងថា Rhea Ballos បានឈ្នះមេដៃមាសចំនួន៣លើវិញ្ញាសារត់ប្រណាំង ៤០០ម៉ែត្រ ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ។

ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានមហាជនជាច្រើនបានស្នើសុំឲ្យក្រុមហ៊ុន NIKE គួរតែផ្ដល់ស្បែកជើងទៅដល់ក្មេងស្រីនេះ ហើយទីបំផុតមានហាងស្បែកជើងមួយបានទាក់ទងទៅកាន់ក្មេងស្រីនេះ និងគ្រូបង្វឹករបស់នាងផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រី Rhea
Ballos
ក្មេងស្រី Rhea Ballos
បង់រុំជើងធ្វើជាស្បែកជើងរត់
បង់រុំជើងធ្វើជាស្បែកជើងរត់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T