ជក់ចិត្តសាហាវ! Arsenal ប្រើពេល១១នាទីនៅចុងម៉ោង វាយបកដៃគូ ឡើងទៅលេងវគ្គបន្ទាប់ (មានវីដេអូ)

//s5.kh1.co/97/9770c485d517d1a326dfe75170be719633950b62.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ប៊ែលហ្សិក៖ ក្រុមម្ចាស់ផ្ទះ Standard Liege បានត្រឹមទទួល១ពិន្ទុពីការប្រកួតបិទបញ្ចប់ពូល F ពានរង្វាន់ Europa League ក្រោយត្រូវ Arsenal វាយបកតាមស្មើដោយលទ្ធផល ២ទល់នឹង២ នៅចុងម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Standard Liege និង Arsenal
ការប្រកួតរវាង Standard Liege និង Arsenal

ការប្រកួតនៅក្នុងវគ្គទី១ ក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ។ ប៉ុន្តែគ្រាន់តែចាប់ផ្ដើមវគ្គទី២ បាន២នាទី Standard Liege បានបើកការនាំមុខមុន១គ្រាប់ដោយការស៊ុតរបស់កីឡាករ Samuel Bastien មុននឹងបន្តរកបាន ១គ្រាប់ទៀតនៅនាទីទី៦៩ ដែលធ្វើបានសម្រេចដោយកីឡាករ Selim Amallah។

យ៉ាងណាមិញ ការប្រកួតដល់នាទីទី៧៩ Arsenal បានតាមពីក្រោយ ១គ្រាប់វិញដោយការតែតរបស់ខ្សែប្រយុទ្ធ Laczette មុន២នាទីដែលកីឡាករ Bukayo Saka រកបានតាមស្មើឲ្យ Arsenal។ ចប់ការប្រកួត៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២។

ការប្រកួតរវាង Standard Liege និង Arsenal
ការប្រកួតរវាង Standard Liege និង Arsenal

ចំណែកឯលទ្ធផលមួយគូទៀតក្នុងពូល F ជាមួយគ្នានេះគឺក្រុមអាល្លឺម៉ង់ Eintracht Frankfurt ត្រូវក្រុមភ្ញៀវ Vitoria de Guimaraes យកឈ្នះដោយលទ្ធផល ២ទល់នឹង៣។

បិទបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុពូល F ក្រុមចំនួន២ដែលត្រូវឡើងទៅវគ្គ៣២ក្រុមគឺ Arsenal និង Eintacht Frankfurt ខណៈ Standard Liege និង Vitoria de Guimares ត្រូវចាប់ដៃគ្នាហាលអាវត្រឹមវគ្គនេះ៕

តារាងចំណាត់ថ្នាក់ពូល F
តារាងចំណាត់ថ្នាក់ពូល F
ចង់ឃើញថា Arsenal វាយបកតាមស្មើ Standard Liege យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T