ក្រុមហ៊ុន Herbalife Nutrition បើកសម្ពោធសាខាថ្មីជាផ្លូវការក្នុងខេត្តសៀមរាប!

//s5.kh1.co/8a/8af660d36d4c9be2f9eeeabf24fd411abbe499f6.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

សៀមរាប៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition បានបើកសម្ពោធមជ្ឈមណ្ឌលចែកចាយថ្មីជាផ្លូវការ ក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុនក្នុងការលក់ និងមធ្យោបាយចែកចាយរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 
ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 

Herbalife Nutrition បានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រម្ពុជា ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយសម្រាប់ការបើកសាខាថ្មីនៅក្នុងខេត្តសៀមរាបនេះ នឹងផ្តល់ដល់សមាជិក និងអតិថិជនរបស់ក្រុមហ៊ុនដែលរស់នៅភាគពាយ័ព្យនៃប្រទេស ដែលរួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ នូវធនធាន និងគ្រឿងបរិក្ខារដើម្បីគាំទ្រដល់ការបញ្ចាទិញផលិតផល ឬសេវាកម្មដឹកជញ្ជូន ចែកចាយ សេវាអតិថិជនល្អបំផុត ក៏ដូចជាការផ្តល់កិច្ចប្រជុំ វគ្គបណ្តុះបណ្តាល ដោយមិនចាំបាច់ធ្វើដំណើរពីចម្ងាយមកកាន់ទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។

ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 
ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 

លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Herbalife​ Nutrition កម្ពុជា បានមានប្រសាសន៍ថា៖

«យើងមានមោទនភាព ដែលបានរួមចំណែកនៅក្នុងប្រទេសកម្ពុជា ក្នុងការនាំមកនូវអាហារូបត្ថម្ភល្អដល់ប្រជាជនរបស់យើង។ យើងកំពុងជះឥទ្ធិពលកាន់តែធំ និងកាន់តែខ្លាំងឡើងទៅលើសុខភាព និងសេដ្ឋកិច្ចរបស់ប្រជាជននៅទូទាំងប្រទេស តាមរយៈផលិតផលអាហារូបត្ថម្ភលំដាប់ពិភពលោក និងឱកាសអាជីវកម្មដ៏អស្ចារ្យ។ យើងសង្ឃឹមថា តាមរយៈការបើកសាខាថ្មីនៅក្នុងខេត្តសៀមរាបនេះ វានឹងជួយដល់អតិថិជនមានភាពងាយស្រួលជាងមុន ក្នុងការទទួលបានផលិតផល ហើយក្នុងនាមពួកយើងជាក្រុមហ៊ុន អាចផ្តល់នូវការគាំទ្រ និងការអប់រំល្អបំផុតទៅដល់អតិថិជនរបស់យើង»។

  លោកស្រី ឈុន ណៃឈីវ
  លោកស្រី ឈុន ណៃឈីវ
ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 
ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 
ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 
ពិធីបើកសម្ពោធក្រុមហ៊ុន Herbalife Nutrition 

ក្រុមហ៊ុន Herbalife Nutrition សាខាខេត្តសៀមរាប មានទីតាំងស្ថិតនៅអគារលេខ A០៩ ផ្លូវលេខ ៦ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើកដំណើរការចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ និងម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ សម្រាប់ថ្ងៃសៅរ៍៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ​IAmHerbalifeNutrition.com

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T