បរទេស៖ កាលពីមុនមុខងារបកប្រែផ្ទាល់មាត់របស់ Google គឺមានវត្តមានតែនៅលើ Smart Speakers និងឧបករណ៍មួយចំនួនប៉ុណ្ណោះ ប៉ុន្តែឥឡូវមុខងារមួយនេះបានដាក់ឲ្យប្រើប្រាស់នៅលើទូរសព្ទដៃហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃនេះទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS សុទ្ធតែទទួលបានមុខងារមួយនេះ ហើយវាបានបញ្ចេញឲ្យប្រើប្រាស់សម្រាប់មនុស្សទូទាំងពិភពលោកតែម្ដង។ មុខងារបកប្រែផ្ទាល់មាត់នេះគឺដំណើរការនៅក្នុងកម្មវិធី Google Assistant ដោយគ្រាន់តែយើងនិយាយថា “Hey Google, be my German translator” ឬ “Hey Google, help me speak Thai,” រួចមុខងារនេះនឹងបកប្រែឲ្យយើងទាំងសំណេរនិងសំឡេង។
ដូចនេះដំណើរកម្សាន្តរបស់អ្នកទៅបរទេសលែងចោទជាបញ្ហា ពីព្រោះ Google Assistant អាចធ្វើជាអ្នកបកប្រែផ្ទាល់ខ្លួនរបស់អ្នកបាន។
ឥឡូវមុខងារមួយនេះអាចគាំទ្រភាសាមួយចំនួនប៉ុណ្ណោះ ប៉ុន្តែគួរឲ្យសោកស្ដាយដែលមុខងារមួយនេះមិនអាចបកប្រែជាភាសាខ្មែរ៕
ខាងក្រោមជាបញ្ជីភាសាដែលអាចបកប្រែផ្ទាល់មាត់បាន៖