ស៊ុតលឿនណាស់! Man Utd ចំណាយពេលត្រឹម១០នាទី ស៊ុតបាន៤គ្រាប់ទៅលើក្រុមខ្លាំងហូឡង់ AZ Alkmaar (មានវីដេអូ)

//s5.kh1.co/b6/b643fe65b62cfc2dc112458f2dce293f930786bc.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានបន្តឈរកំពូលតារាងក្នុងពូល​ L បន្ទាប់ពីប្រកួតយកឈ្នះក្រុមជើងខ្លាំងហូឡង់ AZ Alkmaar ក្នុងលទ្ធផល៤-០ នៃការប្រកួតជុំចុងក្រោយវគ្គជម្រុះក្នុងពូល ព្រឹត្តិការណ៍ Europa League កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះ Man Utd ធ្វើបានយ៉ាងល្អ ពោលគឺរយៈពេល១០នាទីពួកគេមានឱកាសបំប៉ោងសំណាញ់ទីបានដល់ទៅ ៤គ្រាប់។ គ្រាប់ទី១ ស៊ុតបញ្ចូលទីដោយកីឡាករ Ashley Young នៅនាទីទី៥៣ គ្រាប់ទី២សម្រេចទីដោយខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Mason Greenwood នៅនាទីទី៥៨ គ្រាប់ទី៣ធ្វើបានដោយកីឡាករ Juan Mata តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៦២ និងគ្រាប់ទី៤ បញ្ចប់ទីដោយកីឡាករ Greenwood ដដែលនៅនាទីទី៦៣។

  កីឡាករ Ashley Young
  កីឡាករ Ashley Young
  កីឡាករ Juan Mata និង Greenwood
  កីឡាករ Juan Mata និង Greenwood
  កីឡាករ Mason Greenwood 
  កីឡាករ Mason Greenwood 

ខណៈក្រុមភ្ញៀវ មានឱកាសស៊ុតចំគោលដៅ៤ដងផងដែរ តែមិនមានសំណាងទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះបាន។

ដូច្នេះតាមរយៈលទ្ធផលនេះ ជួយឲ្យក្រុមបិសាចក្រហមបន្តឈរកំពូលតារាង ក្រោយលេងបាន៦ប្រកួតរកបាន១៣ពិន្ទុ មានសិទ្ធិឡើងទៅជុំបន្ទាប់វគ្គ៣២ក្រុម ចំណែកឯក្រុម AZ Alkmaar ក៏បានឡើងទៅវគ្គបន្ទាប់ផងដែរ ដោយឈរចំណាត់ថ្នាក់លេខ២ មាន៩ពិន្ទ៕

តារាងពិន្ទុក្នុងពូល L
តារាងពិន្ទុក្នុងពូល L

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោម៖

ការប្រកួត Highlights (វីដេអូ Goal)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T