ព្រាប សុវត្ថិ ប្រារព្ធពិធីខួបកំណើត ឲ្យភរិយាយ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម មានក្ដីសុខណាស់!

//s5.kh1.co/8f/8ff8aef1c8e7b35aaed0f5af4d1bbbffeda85fff.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទោះជា លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងលំដាប់ជួរមុខ ប្រចាំប្រទេសកម្ពុជា បានប្រឡូកក្នុងសិល្បៈយូរឆ្នាំ មកយ៉ាងណាក៏ដោយ តែប្រជាប្រិយភាពកាន់តែខ្លាំងក្លាជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុសចាស់វស្សា លោកព្រាប សុវត្ថិ តែងតែធ្វើឲ្យហ្វេនៗចាំតាមដានពី ជីវិតគ្រួសារដ៏ពោរពេញដោយ ក្ដីសុខរបស់លោក និងភរិយា ព្រមទាំងកូនៗជាប្រចាំ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្មីៗនេះ លោក ព្រាប សុវត្ថិ បានបង្កភាពភ្ញាក់ផ្អើលមួយដល់ភរិយាជាទីស្រលាញ់ ដោយប្រារព្ធពិធីខួបកំណើតយ៉ាងសាមញ្ញមួយ ជួបជុំគ្រួសារ និងកូនៗ ដោយបានភ្ជាប់មក ជាមួយសារមានន័យផ្អែមល្ហែមថា៖ 

« ជូនពរអូន មានសុខភាពល្អ មានក្ដីសុខពេញមួយជីវិត»

ជាមួយគ្នានេះដែរ តារាប្រុសចាស់វស្សារូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីស្នាមញញឹមស្រស់ថ្លាជុំគ្រួសារ មើលទៅពិតជាមានក្ដីសុខ សុភមង្គលខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រទាំងអស់រំភើបជំនួស៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
គ្រួសាររបស់ ព្រាប សុវត្ថិ
គ្រួសាររបស់ ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T