ក្រោយ សៀង ចន្ធា មកចូលរួមជាមួយបឹងកេត សិស្សច្បង CV11 បង្ហោះសារដោយសរសេរថា….

//s5.kh1.co/67/6744929dbceb43e6e45773284249532c81fa3ddf.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងកក្រើកក្នុងពិភពបាល់ទាត់កម្ពុជាកាលពីម្សិលមិញដែលខ្សែប្រយុទ្ធវ័យក្មេងកំពុងលេងធ្លោ សៀង ចន្ធា ត្រូវបានក្លិបបាល់ទាត់បឹងកេតប្រកាសជាផ្លូវការក្នុងការមកចូលរួមជាមួយក្លិបនៅរដូវកាលថ្មីខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សៀង ចន្ធា
កីឡាករ សៀង ចន្ធា

ក្រោយការបង្ហាញជាផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេត ខ្សែប្រយុទ្ធជួរមុខរបស់ជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន រដូវកាលមុន កីឡាករ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះសារស្វាគមន៍ចំពោះការមកចូលរួមរបស់ សៀង ចន្ធា ដោយបានសរសេររៀបរាប់ថា៖​

ស្វាគមន៍ការមកកាន់ក្លឹបយើងប្អូន សង្ឃឹមថាយើងនឹងជាដៃគូល្អនៅរដូវថ្មីខាងមុខនេះ ក្រុមមួយ ក្ដីស្រមៃមួយ និង បន្ថែមខ្សែប្រយុទ្ធមួយទៀត Welcome brother hope we are good partners for this season Chanthea Seang

ចាន់ វឌ្ឍនាកា បង្ហោះនៅទំព័រ Facebook ផ្លូវការ
ចាន់ វឌ្ឍនាកា បង្ហោះនៅទំព័រ Facebook ផ្លូវការ

គួរឲ្យដឹងដែរថា ចាន់ វឌ្ឍនាកា ធ្លាប់បានផ្ដល់កាដូជាស្បែកជើងបាល់ទាត់ដល់ សៀង ចន្ធា កាលពីឆ្នាំ២០១៧ ក្នុងឱកាសដែលពេលនោះ ចន្ធា ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ (Top Scorer) ក្នុងព្រឹត្តិការណ៍ 2017 AFF U-15 Championship 2017។

សម្រាប់រដូវកាលថ្មី២០២០ខាងមុខ ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តជាប់សមុទ្រទាំងពីរនឹងត្រូវចាប់ដៃគូគ្នាក្នុងតំបន់ប្រយុទ្ធរបស់បឹងកេត៕

កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: BKFC)
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: BKFC)
ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T