ក្នុងមួយឆាកជីវិត ទើបលើកទីមួយនេះហើយ ចាន់ សុបញ្ញា ធ្វើខួបកំណើតគម្រប់ខួប ១៥ ឆ្នាំ

//s5.kh1.co/ec/ecd5c3c187494fd23c1890948309aec592c136f7.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី១ រួចមក គេសង្កេតឃើញថា ម្ចាស់ពានវ័យក្មេង ចាន់ សុបញ្ញា កាន់តែទទួលបានប្រជាប្រិយភាពជាលំដាប់ ឯចំណែកការងារសិល្បៈវិញ ក៏កាន់តែកើនឡើងគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីយប់មិញនេះ ផ្អែកលើផេកហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ក្រោយឃើញប្អូនបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបកំណើតដោយភ្ជាប់ជាមួយ សារជាច្រើនឃ្លាថា៖ 

“ថ្ងៃទី១២​ ខែ១២​ ឆ្នាំ២០១៩​ នេះ​ ខ្ញុំបាទអាយុ១៥ឆ្នាំហើយ​ ខ្ញុំបាទ​ សូមអរគុណដល់​ លោកពុក​ អ្នកម្ដាយ​ ដែលបានផ្ដល់កំណើតឲ្យកូន​ លោកទាំងពីរ​ ជាបេះដូងកូន​ ជាកែវភ្នែកកូន​ កូនមានថ្ងៃនេះក៏ដោយសារ មានលោកអ្នកមានគុណទាំងពីរ។ នេះក៏ជាលើកទី១​ ដែលក្នុងឆាតជីវិតនេះស្គាល់ពាក្យថា​ ពិធីខួបកំណើត​ គឺក្រើនរម្លឹក​នៅថ្ងៃដែលម៉ែពុកលំបាក​ ពិសេស​ម៉ែ​ ពពោះកូន​ ៩ខែ១០ថ្ងៃ​ ដោយពុំមានពាក្យថា​ ធ្ងន់។ សូមជូនពរពុក​ ម៉ែ​ មានសេចក្ដីសុខ​ សុខភាពល្អ។ អរគុណម៉ាក់​ វីត​ ប៉ា​ សុផល​ និងអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់​ ដែលផ្ដល់កិត្តិយសដ៏ធំធេងដល់រូបខ្ញុំបាទ​ ចាន់​ សុបញ្ញា"។

ក្រោយពីឃើញសារបែបនេះហើយ ធ្វើឲ្យមហាជនដឹងថា មិននឹកស្មានថានេះជាខួបកំណើតទី១របស់ ប្អូន ចាន់ សុបញ្ញា ក្នុងឆាកជីវិតបន្ទាប់ពីរូបប្អូនជាប់ជាម្ចាស់ពាន X Factor Cambodia។ មិនត្រឹមតែប៉ុណ្ណោះ ផ្អែកលើសារដែលប្អូនជូនពរ និងរម្លឹកគុណដល់ឪពុកម្តាយរបស់ខ្លួន បានធ្វើឲ្យមហាជនលាន់មាត់សរសើរមិនតិចនាក់នោះឡើយ៕

សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
សុបញ្ញា ក្នុងថ្ងៃកំណើត
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T