ឮថា Lay កំពុងមានស្នេហាជាមួយYang Zi ក្រោយហ្វេនប្រមាញ់បាន រូបថតថើបគ្នាស្អិតរមួតកណ្តាលConcert?

//s5.kh1.co/fe/fe98cc518e540a68708b07b83ab7ead4baaf13e4.jpg
នារី

 ១២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ នាព្រឹកព្រលឹមថ្ងៃនេះ មានគណនី Blogger ម្នាក់បានធ្វើការបង្ហោះនូវរូបថតពីរសន្លឹក ដែលបានអះអាងថាជាតារាចម្រៀងប្រុស Lay សមាជិកក្រុម Exo ជាមួយនឹងតារាសម្តែងចិនស្រី Yang Zi និងថែមទាំងបានដាក់ជាសំណួរថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តាមរយៈការបង្ហោះនោះ បណ្តាអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានឲ្យដឹងថា Lay និង Yang Zi បានថើបគ្នាយ៉ាងស្អិតរមួតនៅលើការប្រគំតន្រ្តីមួយកន្លែង រហូតធ្លាយការខ្សឹបខ្សៀវថា តារាទាំងពីរដួងនេះ កំពុងតែលួចលាក់ទាក់ទងស្រលាញ់គ្នា រីឯបណ្តាអ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងថា Blogger អ្នកបង្ហោះរូបនោះ កុហកពួកគេក៏ថាបានដែរ ពីព្រោះក្នុងរូបថតនោះ មើលមិនច្បាស់ថាតារាស្រីរូបនោះ បានថើបគ្នាជាមួយនឹង Lay យ៉ាងពិតប្រាកដមែនឬយ៉ាងណានោះទេ។

ប៉ុន្តែទោះជាយ៉ាងណា ទន្ទឹមនឹងពាក្យចចាមអារ៉ាមកំពុងតែផ្ទុះកក្រើកមួយនេះ គេមិនទាន់បានឃើញខាងភ្នាក់ងាររបស់តារាប្រុសស្រីទាំងពីរដួងនេះ ចេញមុខបកស្រាយនៅឡើយនោះទេ ហើយអ្នកគាំទ្ររាប់ម៉ឺននាក់ក៏កំពុងតែរង់ចាំស្តាប់ ចម្លើយពាក្យពិតពីអ្នកទាំងពីរផងដែរ៕

Blogger មួយរូបបានបង្ហោះរូបថើបគ្នារបស់ Lay និង Yang Zi
Blogger មួយរូបបានបង្ហោះរូបថើបគ្នារបស់ Lay និង Yang Zi
Blogger មួយរូបបានបង្ហោះរូបថើបគ្នារបស់ Lay និង Yang Zi
Blogger មួយរូបបានបង្ហោះរូបថើបគ្នារបស់ Lay និង Yang Zi
Yang Zi ទៅមើល Concert
Yang Zi ទៅមើល Concert
Lay និង Yang Zi
Lay និង Yang Zi
Lay 
Lay 
Lay 
Lay 
Yang Zi
Yang Zi
Yang Zi
Yang Zi
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T