គំនូររូបមនុស្សពាក់កណ្ដាលសត្វដែលមានអាយុកាល៤៤,០០០ឆ្នាំ បានបង្កប់អត្ថន័យយ៉ាងអាថ៌កំបាំង

//s5.kh1.co/ae/ae94666171352d82cf9564196366d43bf9ccd100.jpg
សង្គម

 ១២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ គំនូរសិល្បៈមួយបានបង្ហាញពីសត្វក្របីមួយក្បាលដែលកំពុងរងការវាយប្រហារពីសំណាក់សត្វជាច្រើនដែលមានរាងពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វហើយនៅលើដៃមានកាន់លំពែងឬអាចជាខ្សែពួរក៏ថាបាន។ អ្នកស្រាវជ្រាវបានគិតថាឈុតឆាកនេះអាចជាការកត់ត្រារឿងរ៉ាវដែលមានអាយុកាលដ៏យូរអង្វែងមួយនៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Adam Brumm
លោក Adam Brumm

លោក Adam Brumm ដែលជាបុរាណវិទូមួយរូបមកពីមហាវិទ្យាល័យ Griffith នៅប្រទេសអូស្ត្រាលីបានឲ្យដឹងថាគាត់បានរកឃើញផ្ទាំងគំនូរទាំងនេះពីរឆ្នាំមុន នៅពេលដែលអ្នករួមការងាររបស់គាត់ក្នុងប្រទេសឥណ្ឌូនេស៊ីបានឡើងលើដើមល្វាមួយដើម្បីចូលទៅកាន់មាត់ល្អាង។ គំនូរនៅលើកោះឥណ្ឌូនេស៊ីមិនមែនជាគំនូរដែលមានអាយុកាលចាស់ជាងគេនោះទេ ហើយកាលពីឆ្នាំមុនក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញគំនូរនៅលើផ្ទាំងថ្មនៅអាហ្វ្រិកខាងត្បូងដែលមានអាយុកាលរហូតដល់ ៧៣,០០០ឆ្នាំ។ ផ្ទាំងគំនូរដែលមាននៅក្នុងល្អាងនេះត្រូវបានគេហៅថា Leang Bulu'Sipong 4 ស្ថិតនៅលើកោះ Sulawesi។

គំនូរដែលមានអាយុ៤៤,០០០ឆ្នាំ
គំនូរដែលមានអាយុ៤៤,០០០ឆ្នាំ

ផ្ទាំងគំនូរនេះមានទំហំ៥ម៉ែត្រដែលបង្ហាញពីក្របីមួយប្រភេទឈ្មោះ anoa និងជ្រូកព្រៃដែលឃើញមាននៅលើកោះ Sulawesi នេះ ហើយនៅក្បែរសត្វទាំងពីរនេះគេឃើញមានរូបមួយដែលមានរាងដូចមនុស្សពាក់កណ្ដាលសត្វពាក់កណ្ដាល។ លោក Brumm បាននិយាយថាគាត់ធ្លាប់ឃើញផ្ទាំងគំនូរនៅលើផ្ទាំងថ្មជាច្រើននៅតំបន់នេះ ប៉ុន្តែមិនដែលបានឃើញគំនូរដែលបង្ហាញពីការប្រមាញ់សត្វបែបនេះទេ។ អ្នកបុរាណវិទូរូបនេះនៅមានចម្ងល់ថាតើផ្ទាំងគំនូរនេះបង្ហាញពីរឿងទោលឬរឿងដែលមានភាគតគ្នា។

រូបគំនូរនិងសត្វដែលត្រូវបានគេយកមកវិភាគ
រូបគំនូរនិងសត្វដែលត្រូវបានគេយកមកវិភាគ

ដើម្បីដឹងថាគំនូរទាំងនេះមានអាយុកាលយូរប៉ុណ្ណា ក្រុមអ្នកជំនាញបានយកសារធាតុអ៊ុយរ៉ាញ៉ូមដែលមាននៅក្នុងសារធាតុរ៉ែនិងឲ្យវារលាយយឺតៗទៅជាថូមីញ៉ូម ដូច្នេះក្រុមការងារបានវាស់កម្រិតអ៊ីសូតូមផ្សេងៗនៃធាតុទាំងនេះ។ ជាលទ្ធផលក្រុមអ្នកជំនាញបានរកឃើញថាគំនូរជ្រូកព្រៃដែលមាននៅលើថ្មកំបោរមានអាយុកាល ៤៣,៩០០ឆ្នាំ ចំណែកឯរូបក្របីវិញមានអាយុកាលយ៉ាងតិច ៤០,៩០០ឆ្នាំ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T