ខ្សែប្រយុទ្ធអាស៊ីរបស់ក្លិប Salzburg រូបនេះ កំពុងត្រូវបានក្លិបធំមួយនៅ Premier League ចាប់អារម្មណ៍ចង់បាន

//s5.kh1.co/5f/5f0e968bafb0357c4299da1da797ec7544cd330f.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Wolverhampton Wanderers ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង របស់ក្រុម Red Bull Salzburg កីឡាករ Hwang Hee-chan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Hwang Hee-chan
  កីឡាករ Hwang Hee-chan

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងក្របខណ្ឌ Champions League រដូវកាលនេះ ដោយបង្ហាញខ្លួនបាន៦ប្រកួត រូបគេស៊ុតបញ្ចូលទីបាន៣គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥ដង ។

យោងតាមកាសែត telegraph  បានឲ្យដឹងថា លោក Kevin Thelwell នាយកផ្នែកកីឡារបស់ក្លិប Wolves បានធ្វើដំណើរទៅទស្សនាការប្រកួតរវាងក្រុម Liverpool និង ក្រុម Salzburg ដោយផ្ទាល់ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្នុងគោលបំណងចង់តាមដានទម្រង់លេងរបស់កីឡាករ Hee-chan ឲ្យបានលម្អិត។

  កីឡាករ Hwang Hee-chan
  កីឡាករ Hwang Hee-chan

ក្រុម Wolve ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរយកខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នៅខែមករាខាងមុខបន្ទាប់ពីចាត់ទុកជាគោលដៅសំខាន់របស់ពួកគេ ដើម្បីនាំមកពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុម ខណៈប្រភពដដែលបានបន្ថែមទៀតថា កីឡាកររូបនេះមានតម្លៃខ្លួនចន្លោះពី ២២លានដុល្លារទៅ ២៧លានដុល្លារ។

  កីឡាករ Hwang Hee-chan
  កីឡាករ Hwang Hee-chan

គួររម្លឹកផងដែរថា កីឡាករ Hwang Hee-chan បានផ្ទេរចេញពីក្លិប FC Liefering មកចូលរួមជាមួយនឹងក្លិប Salzburg កាលពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនសរុបបានចំនួន ១០៨ប្រកួត ស៊ុតបញ្ចូលទីបាន៣៨គ្រាប់ និង Assists ឲ្យមិត្តរួមក្រុមបាន២១ដង គិតរាល់កម្មវិធីទាំងអស់៕

ប្រភព៖ telegraph

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T