ខឹងកូនក្រមុំមិនព្រមកាត់នំតាមសម្រួល កូនកំលោះបោកដបស្រាកណ្ដាលហ្វូងភ្ញៀវ (មានវីដេអូ)

//s5.kh1.co/9e/9edac39291a0cb65a3ce8971d99a1dca1033f491.jpg
សង្គម

 ១២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាស៊ែបៃសង់៖ មង្គលការប្ដីប្រពន្ធមួយគូបានប្រែក្លាយពីថ្ងៃរីករាយបំផុតមួយនៃជីវិត ទៅជាថ្ងៃមួយដែលមិនគួរកើតមានឡើងសោះ។ ដោយសារកូនកំលោះទប់កំហឹងមិនជាប់ដែលប្រព្រឹត្តទង្វើដែលមិនគួរគម្បីបានបង្ហាញនៅក្នុងខ្សែវីដេអូជាងមួយនាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនដំបូងប្ដីប្រពន្ធទាំងពីរបានកាន់កាំបិតកាត់នំ តែហាក់ដូចជាកាន់មិនស្និតក៏ធ្លាក់ចុះក្រោមជាលើកទីមួយ និងលើកទីពីរកាត់បានសម្រេចហើយ បុរសដែលជាកូនកំលោះទំលាក់កាំបិតនោះចុះទៅក្រោម និងបន្ទាប់មកទៀតកូនកំលោះបានបញ្ចុកនំខេកទៅភរិយា ស្រាប់តែក្រោយមកបន្តិចកូនកំលោះក៏ចាប់ទាញយកដបស្រាសំប៉ាញពីភ្ញៀវដែលចូលរួមនៅក្បែនោះបោកតែម្ដង រួមទាំងធាក់នំខេកមួយជើងឲ្យដួលថែមទៀត។

រូបកូនកំលោះ និងកូនក្រមុំ
រូបកូនកំលោះ និងកូនក្រមុំ

ទង្វើនេះបានធ្វើឲ្យភ្ញៀវដែលបានចូលរួមមានការភិតភ័យយ៉ាងខ្លាំង ជាពិសេសក្មេងនៅក្បែនោះក៏បានខលទូរស័ព្ទហៅឪពុកមា្ដយរបស់ពួកគេឲ្យមកយកផងដែរ។

រូបកូនកំលោះ និងកូនក្រមុំ
រូបកូនកំលោះ និងកូនក្រមុំ

ចំពោះឃ្លីបវីដេអូដែលបានបង្ហោះនោះ ក៏មានអ្នកទស្សនាច្រើនជាង ៣.៤ លានដង និងអ្នក Comment ប្រមាណ ២៨,០០០ Comment ។ ទទឹមនឹងនេះ អ្នកទស្សនាក៏បានលើកឡើងថាប្ដីប្រពន្ធមួយគូនេះគួរលែងលះគ្នាទៅ បើរស់នៅជាមួយគ្នាមិនចុះសម្រុងទេនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T