រ័​ត្ន រចនា កាក់កប​ជាមួយ​ការ​ច្រៀង​តាម​មង្គលការ ១​ខែ​រក​ចំណូល​ជិត​១​ម៉ឺន​ដុល្លារ

//s5.kh1.co/9f/9f4159e834c5ce2e992e814bd89512386c392028.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ល្បីល្បាញ​តាម​រយៈ​បទ​មេម៉ាយ​សប្បាយចិត្ត រ័​ត្ន រចនា កំពុង​តែ​កាកកប​យ៉ាង​ខ្លាំង​ទៅ​នឹង​អាជីព​របស់​នាង ជាមួយនឹង​ការ​ចេញ​ច្រៀង​នៅ​តាម​មង្គលការ​តូច​-​ធំ​នានា​ស្ទើរ​មិន​ដាច់​សូរ ក្នុង​ពេល​ដែល​មួយ​ខែ​នាង​អាច​រក​ចំណូល​ពី​អាជីព​បាន​ប្រមាណ​ជិត​ម៉ឺន​ដុល្លារ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 រ័​ត្ន រចនា
 រ័​ត្ន រចនា

បើ​ទោះបីជា​មិន​ទាន់​បាន​ចេញ​មុខ​ច្រើន​តាម​កញ្ចក់​ទូរទស្សន៍​ជា​ញឹកញាប់​ក៏​ដោយ ប៉ុន្តែ រ័​ត្ន រចនា ក៏​អាច​មានឱកាស​កើប​ប្រាក់​ពី​អាជីព​ចម្រៀង​របស់​នាង​ខ្លាំង​ផង​ដែរ ក្នុង​ពេល​ដែល​នៅ​ក្នុង​រដូវ​ការ​នេះ មាន​អ្នកសិល្បៈ​ជា​ច្រើន​កំពុង​តែ​សប្បាយ​នឹង​កើប​ប្រាក់​ពី​អាជីព​របស់​ខ្លួន​។

រ័​ត្ន រចនា បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា បច្ចុប្បន្ន​នាង​មានការ​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាជីព​សិល្បៈ​នេះ ដោយ​នាង​បាន​ចេញ​ច្រៀង​តាម​បណ្តា​រោងការ​នានា​ជា​បន្តបន្ទាប់ ដោយសារ​ខែ​នេះ​ជា​ខែ​មង្គលការ ហេតុនេះ​នាង​បាន​ចេញ​ច្រៀង​ស្ទើរ​រៀងរាល់ថ្ងៃ​។

 រ័​ត្ន រចនា
 រ័​ត្ន រចនា

នាង​បញ្ជាក់​ថា ដោយសារ​តែ​ម្ចាស់​កម្មវិធី​មានចិត្ត​អាណិត​ស្រឡាញ់​រូប​នាង​នោះ ទើប​ពួក​គាត់​តែងតែ​ហៅ​នាង​ឲ្យ​មក​ច្រៀង និង​នាំ​ការ​សប្បាយ​ដល់​ពិធី​មង្គលការ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​នាង​អាច​មាន​លទ្ធភាព​រក​ចំណូល​បាន​ពី​អាជីព​ច្រៀង​នេះ ក្នុង​មួយ​ខែ​ជិត​មួយ​ម៉ឺន​ដុល្លារ​ផង​ដែរ​។

រ័​ត្ន រចនា បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្រៅពី​អាជីព​ច្រៀង​នេះ នាង​ក៏​មាន​រៀបចំ​វង់ភ្លេង​សម័យ​សម្រាប់​បម្រើ​ជូន​ពិធី​មង្គលការ​តូច​ធំ​ផង​ដែរ ខណៈ​ពេល​ដែល​នាង​នឹង​មាន​បទ​ចម្រៀង​ថ្មី​ៗ​នៅ​ក្នុង​ផលិតកម្ម​ឡេ​ង​ណា​វ៉ា​ត្រា ដែល​ជា​ទ្រនំ​ដែល​នាង​កំពុង​តែ​ជ្រកកោន​ផង​ដែរ​។

នាង​បញ្ជាក់​ថា នាង​នឹង​មាន​បទ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​គាំទ្រ ហើយ​បើ​មិន​មានការ​ប្រែប្រួល​ទេ នោះ​បទ​ចម្រៀង​របស់​នាង​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ក្នុង​វិ​ថី​សិល្បៈ​ដ៏​ជោគជ័យ​ខាងលើ​នេះ​ដែរ រ័​ត្ន រចនា ក៏​មាន​គម្រោង​ចេញ​ទៅ​សម្តែង​ចំនួន​១​ខែ​នៅ​ក្នុង​ប្រទេស​កា​ណា​ដា ប្រសិនបើ​អ្វី​ៗ​នឹង​ដំណើរការ​តាម​ការ​គ្រោងទុក​នោះ នាង​អាច​នឹង​ចេញ​ទៅ​ក្នុង​អំឡុង​ខែកុម្ភៈ ដើមឆ្នាំ​ថ្មី​នេះ ខណៈ​ពេល​ដែល​នាង​ក៏​ធ្លាប់​មានឱកាស​ចេញ​ទៅ​សម្តែង​នៅ​ឯ​ក្រៅប្រទេស​កន្លង​មក​ដែរ​។ បន្ទាប់​ពី​ផ្ទុះ​បទ «​មេម៉ាយ​សប្បាយចិត្ត​» តាម​រយៈ​បណ្ដាញ​សង្គម បច្ចុប្បន្ន​កញ្ញា រ័​ត្ន រចនា កាន់តែ​មាន​ទីផ្សារ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ផ្លាស់​ប្ដូរ​ស្ទើរ​មិន​នឹក​ស្មាន​ដល់​។

 រ័​ត្ន រចនា
 រ័​ត្ន រចនា

តារាចម្រៀង​ស្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ មានការ​សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​ទីផ្សារ​របស់​ខ្លួន​ផ្ទុះ​ខ្លាំង​បែប​នេះ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កាន់តែ​ប្រសើរ​ឡើង​ៗ​ទៅ​១​ថ្ងៃ​ទៅ​១​ថ្ងៃ ដោយ​កន្លង​មក មិន​ដែល​ធ្លាប់​គិត​ឡើយ​ថា អាជីព​សិល្បៈ​មួយ​នេះ អាច​ឈាន​ដល់​ចំណុច​នេះ​ឡើយ​។

រ័​ត្ន រចនា បាន​បន្ត​ឲ្យ​ដឹង​ថា ខ្លួន​ប្រឡូក​លើ​វិស័យ​ចម្រៀង​តាម​វង់ភ្លេង​ការ និង​កម្មវិធី​ផ្សេង ជាង​២០​ឆ្នាំ​ហើយ ដោយ​នាង​មិន​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ឡើយ​។ បទ​ចម្រៀង​ដែល​នាង​ចូល​ចិត្ត​ច្រៀង ភាគច្រើន​ជា​បទ​ដើម​ៗ ជា​ពិសេស​បទ​របស់​អ្នកស្រី ប៉ែន រ៉​ន ព្រោះ​បទ​ចម្រៀង របស់​អតីត​តារាចម្រៀង​ជើង​ចាស់​រូប​នេះ​មាន​បទ​ចម្រៀង​បែប​សប្បាយ​ៗ ដែល​ត្រូវ​នឹង​អត្ត​ចរិត​នាង​តែ​ម្ដង​៕ 

 រ័​ត្ន រចនា
 រ័​ត្ន រចនា
 រ័​ត្ន រចនា
 រ័​ត្ន រចនា
 រ័​ត្ន រចនា
 រ័​ត្ន រចនា
 រ័​ត្ន រចនា
 រ័​ត្ន រចនា

ប្រភពកោះសន្តិភាព

រ័ត្ន រចនា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T