លែងប្រពន្ធចាស់ហើយ Ahn Jae Hyun ស្រកអស់១០គីឡូ លែងមានចំណង់អាហារ ទាំងមិនដឹងមូលហេតុ!

//s5.kh1.co/7c/7c0cef3bd0110df35d41611e9cc34b39eaf7718e.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បន្ទាប់ពីប្រកាសលែងលះគ្នាយ៉ាងគួរឲ្យភ្ញាក់ផ្អើលមិនបានប៉ុន្មានផង តារាសម្តែងប្រុស Ahn Jae Hyun ក៏ស្រាប់តែបានចាប់ផ្តើមបន្តថតរឿងថ្មី ស្របពេលដែលកំពុងតែមានភាពចម្រូសចម្រាស និងការរិះគន់ពីមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះតារាសម្តែងទើបតែលែងប្រពន្ធក្តៅៗរូបនេះ ក៏បានផ្តល់បទសម្ភាសន៍មួយជាមួយនឹងខាងកាសែត Osen ពាក់ព័ន្ធទៅនឹងផលវិបាកនៃការថតខ្សែភាពយន្តថ្មីរបស់លោក ចំណងជើងថា « People With Flaws» ដោយឡែក ក្នុងនោះគេស្រាប់តែកត់សម្គាល់ឃើញថា តារាប្រុសរូបនេះ មានការប្រែប្រួលរូបរាងច្រើន ដោយស្រកទម្ងន់ជាងមុន និងស្បែកមុខសាច់ឈាម ហាក់បីដូចជាមិនស្រស់ថ្លាដូចកាលពីមុនឡើយ។

មិនថាយ៉ាងណា ក្នុងនោះលោក Ahn Jae Hyun បានបង្ហើបប្រាប់ថា៖

«ខ្ញុំមានទម្ងន់ ៦០គីឡូក្រាម ដូច្នេះខ្ញុំគិតថាខ្ញុំបានស្រកទម្ងន់អស់១០គីឡូ ចាប់តាំងពីចាប់ផ្តើមថតរឿងថ្មីនេះ។ ខ្ញុំមិនដឹងថាមូលហេតុអ្វីបានជាបែបនេះនោះទេ ប៉ុន្តែមួយរយៈនេះខ្ញុំញុំាអ្វីមិនចូលឡើយ ខ្ញុំមិនបានឈឺនោះទេ... ប៉ុន្តែប្រសិនជាខ្ញុំនិយាយថាខ្ញុំមិនពិបាកចិត្តនោះ គឺវាពិតជាកុហកពេកហើយ។ វាទាំងអស់នេះអាចនឹងមកពីបញ្ហាផ្លូវចិត្ត និងរាងកាយ ។»

មិនតែប៉ុណ្ណោះ លោក Ahn Jae Hyun បានបន្តទៀតថា លោកនឹងព្យាយាមខំប្រឹងប្រែង ឲ្យអស់សមត្ថភាពសម្តែងខ្សែភាពយន្តមួយនេះ រហូតដល់ទីបញ្ចប់ លោកនឹងមិនធ្វើឲ្យគ្រប់គ្នាខកចិត្តចំពោះលោកឡើយ៕

Ahn Jae Hyun ពីមុន
Ahn Jae Hyun ពីមុន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T