យន្តហោះដឹកអ្នកដំណើរដែលពឹងផ្អែកលើថាមពលអគ្គិសនីទាំងស្រុងធ្វើតេស្តហោះហើរសាកល្បងបានដោយជោគជ័យ

//s5.kh1.co/0c/0cc58068fdcf2b7c929ff5c8c6410b5c4e1dd301.jpg
បច្ចេកវិទ្យា

 ១២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កាណាដា៖ យន្តហោះអគ្គិសនីមួយទើបបញ្ចប់ការហោះហើរសាកល្បងបានដោយជោគជ័យនៅក្នុងប្រទេសកាណាដា ហើយអ្នកប្រតិបត្តិការបានហៅវាថាឧស្សាហកម្មអាកាសចរណ៍ដំបូងគេនៅលើពិភពលោក។ យន្តហោះអាយុ៦២ឆ្នាំនេះមានកៅអីសម្រាប់ដឹកអ្នកដំណើរចំនួន៦ ប៉ុន្តែយន្តហោះចាស់នេះត្រូវបានគេកែច្នៃវាសាជាថ្មី និងបានបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង៧៥០សេះ។ បើផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថាយន្ដហោះនេះបានធ្វើតេស្តហោះសាកល្បងនៅទីក្រុង Vancouver កាលពីថ្ងៃអង្គារកន្លងទៅនេះ ប៉ុន្តែរយៈពេលហោះហើរបានតិចជាង១៥នាទីតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះអគ្គិសនីនេះគឺជាប្រភេទយន្តហោះដែលចុះចតនៅលើទឹក
យន្តហោះអគ្គិសនីនេះគឺជាប្រភេទយន្តហោះដែលចុះចតនៅលើទឹក

លោក Greg McDougall ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Harbour Air បានឲ្យដឹងថាវាជាប្រវត្តិសាស្ត្រថ្មីដែលក្រុមហ៊ុនរបស់លោកបានធ្វើនវានុវត្តន៍ និងបានបង្កើតស្នាដៃថ្មីមួយសម្រាប់ពិភពលោក។ ការហោះហើរនេះជាយុគទី៣នៃយន្តហោះដែលជាយុគប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Harbour Air នៅលើគេហទំព័ររបស់ខ្លួន។ លោក Roei Ganzarski ដែលជានាយកប្រតិបត្តិក្រុមហ៊ុន MagniX (រោងចក្រផលិតម៉ូទ័រអគ្គិសនីរបស់អូស្ត្រាលី) និងបានចូលរួមសហការជាមួយក្រុម Harbour Air បានឲ្យដឹងថាវិស័យដឹកជញ្ជូននិងឧស្សាហកម្មអាកាសចរណ៍គឺបានបំបែកចេញពីគ្នា។

យន្តហោះអគ្គិសនីនេះមិនបំពុលបរិស្ថានឡើយ
យន្តហោះអគ្គិសនីនេះមិនបំពុលបរិស្ថានឡើយ

លោក Ganzarski បានបន្តទៀតថាការហោះហើរថ្មីគឺចំណាយតិច និងមិនបំពុលបរិស្ថានឡើយ ហើយយន្តហោះអគ្គិសនីនេះអាចនឹងដំណើរការនៅរយៈពេលខ្លីខាងមុខ។ សម្រាប់ការតេស្តសាកល្បងជាលើកដំបូង ថាមពលថ្មលីចូមរបស់វាអាចទ្រទ្រង់ការហោះហើរបានរយៈចម្ងាយ១៦០គីឡូម៉ែត្រ នេះបើតាមសម្ដីលោក Ganzarski ទៅកាន់ភ្នាក់ងារសារព័ត៌មាន AFP។ គេបានប៉ាន់ប្រមាណថាយន្តហោះអគ្គិសនីអាចនឹងដំណើរការនៅឆ្នាំ២០២៣៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T