រួសរាន់ឡើង! បុរី ប៉េង ហួត បើកគម្រោងថ្មី គម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ ជាង ១០០ ហិកតា

//s5.kh1.co/18/185424882f486699d90641eea40be037c6b1dab2.jpg
សង្គម

 ១២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន ពីគម្រោងធំហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី១ នាពេលកន្លងមក នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ក្នុងមហាព្រឹត្តិការណ៍ "ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង" ដើម្បីផ្តល់ជូនអតិថិជននូវការរស់នៅក្នុងបរិយាកាសធម្មជាតិពិតៗ និង ទំនើបទាន់សម័យ។ មហាព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ថ្មីស្ថិតនៅលើរុក្ខវិថី រ៉ូសាតូ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចម្ងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទីព្រឹក ដល់ម៉ោង ៩:០០ នាទីយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា

”ក្រុមហ៊ុន បុរី ប៉េង ហួត មានមោទនភាពក្រៃលែង ដែលបាននាំមកជូនលោកអ្នកនូវគម្រោងថ្មីទាំងពីរនេះ គឺជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ក្នុងចំណោមគម្រោងទាំង៦ នៃគម្រោងធំ ហ្រ្គេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” និងលាតសន្ធឹងលើផ្ទៃដីជាង១០០ហិកតា។ ជាមួយគម្រោងដឹស្តា ផ្លាទីនីម អេកូមេឡូឌី និង ដឹស្តា ផ្លាទីនីម អេកូឌែលតា អតិថិជនទាំងអស់នឹងទទួលបាននូវបទពិសោធន៍រស់នៅបែបទំនើប អមជាមួយធម្មជាតិចំរុះដ៏ស្រស់បំព្រង និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើន”។ លោកជំទាវបានបន្តទៀតថា គម្រោងថ្មីទាំងពីរនេះផងដែរ គឺជាគម្រោងចុងក្រោយបំផុតសម្រាប់ឆ្នាំ២០១៩ ដែលក្រុមហ៊ុន បុរី ប៉េង ហួត បានអភិវឌ្ឍឡើងដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈវិស័យអចលនទ្រព្យ ដែលផ្តល់ជូននូវភាពសម្បូរបែបនៃការរស់នៅបែបថ្មី កាន់តែទំនើប និងឲ្យស្របទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនយើងខ្ញុំ “ ប៉េងហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ ” ។

ក្នុងមហាព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន” រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងយ៉ាងសន្ធឹកសន្ធាប់ដូចជា: សំណាងទី ១ ពីស្លឹកបព្ចាលាភ នោះគឺ ការបញ្ចុះតម្លៃ រហូតដល់ ២០ម៉ឺនដុល្លារ នេះជាការផ្តល់ជូនដ៏អស្ចារ្យដែលលោកអ្នក នឹកស្មានមិនដល់។ សំណាងទី២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។ ហើយលោកអ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ ៣ ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ ៤ ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ មហាព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី។

គម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន”
គម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន”

ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។ កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789

Email: [email protected]

ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth 

គម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន”
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 
ពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” 
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T