ប្រទេសម៉ាឡេស៊ី បន្តពង្រីកទីផ្សារនៅកម្ពុជាបន្ថែមទៀតតាមរយៈការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា!

//s5.kh1.co/ad/adab81305e0e246fc755493f6776197115a58886.jpg
សង្គម

 ១២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ វិស័យសុខាភិបាលម៉ាឡេស៊ីកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយកម្មវិធីទេសចរណ៍សុខាភិបាល ឆ្នាំ២០២០(MyHT2020) ដល់ប្រជាជនកម្ពុជា។ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារស្ថិតក្រោមបទប្បញ្ញត្តិនៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី​ ដែលមានភារកិច្ចក្នុងការជួយសម្របសម្រួល និងលើកកម្ពស់វិស័យទេសចរណ៍សុខាភិបាល​នៅក្នុងប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយនឹងធនាគារកាណាឌីយ៉ា នៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈអនុស្សារណៈនៃការយោគយល់នេះ អតិថិជនរបស់ធនាគារកាណាឌីយ៉ានឹងទទួលបាននូវកញ្ចប់ទេសចរណ៍សុខាភិបាលដ៏គួរឱ្យទាក់ទាញដើម្បីដើរទស្សនាប្រទេសម៉ាឡេស៊ី​ ដែលជាអ្នកជំនាញថែទាំសុខភាពលំដាប់ពិភពលោកប្រចាំឆ្នាំ២០២០។

ប្រទេសម៉ាឡេស៊ី​ គឺជា “អ្នកជំនាញថែទាំសុខភាព” ដែលក្លាយជាទិសដៅទេសចរណ៍សុខាភិបាលលំដាប់ពិភពលោកដ៏ជោគជ័យនៅក្នុងរយៈពេលដ៏ខ្លី និងត្រូវបានទទួលស្គាល់ដោយអ្នកជំងឺ និងជំនាញការក្នុងវិស័យនេះចំនួន ១.២ លាននាក់ នៅទូទាំងពិភពលោក។ ប្រទេសនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយអង្គការ International Living សហរដ្ឋអាមេរិក ជា “ប្រទេសដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់វិស័យសុខាភិបាល”​ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៩ និងជា “ទិសដៅប្រចាំឆ្នាំ” សម្រាប់ទេសចរណ៍សុខាភិបាលទទួលស្គាល់ដោយក្រុមហ៊ុន International Medical Travel Journal ចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំងនេះ៖ គុណភាព ងាយស្រួលទទួលសេវាកម្ម និងតម្លៃសមរម្យ

ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា

លោកស្រី Yazmin Azman  ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា៖ 

“យើងមានបំណងអញ្ជើញអ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពទាំងអស់ឱ្យមកទទួលយកនូវបទពិសោធន៍សេវាកម្មថែទាំសុខភាពចាប់តាំងពីដើមដល់ចប់ប្រកបដោយភាពរលូននៅតំបន់សុខុមាលភាពរបស់ប្រទេសម៉ាឡេស៊ី ព្រមទាំងអាចទស្សនាកម្សាន្តនៅទឹកដីធម្មជាតិដ៏បវរនាឱកាសកម្មវិធី MyHT2020 នេះ។ សេវាកម្មថែទាំសុខភាពមានគុណភាពខ្ពស់លំដាប់ពិភពលោក តម្លៃសមរម្យ និងមានភាពងាយស្រួលរបស់យើង គឺជាគុណតម្លៃដ៏ល្អទាក់ទាញធានាដល់អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពដែលបានមករកសេវាកម្មនេះនៅក្នុងប្រទេសរបស់យើង។ ម៉ាឡេស៊ីបានក្លាយជាទិសដៅកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងសម្រាប់ជម្រើសវិស័យសុខាភិបាលសម្រាប់ប្រជាជនកម្ពុជា ហើយកំណើនប្រជាប្រិយភាពកំពុងមានសន្ទុះកាន់តែខ្លាំងឡើងនេះគឺដោយសារតែសេចក្ដីជឿទុកចិត្តយ៉ាងធំធេញរបស់អតិថិជនមកលើសេវាកម្មប្រកបដោយគុណភាពរបស់យើង”។

ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា

MHTC បានកំណត់យកធនាគារកាណាឌីយ៉ាធ្វើជាដៃគូដែលមានគុណតម្លៃផ្នែកទំនុកចិត្ត និងភាពល្អឥតខ្ចោះផ្នែកសេវាកម្មអតិថិជនដូចគ្នាក្នុងការលើកកម្ពស់ MyHT2020 នាពេលខាងមុខនេះ។ ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ៥៧ សាខានៅទូទាំងប្រទេសកម្ពុជា មានទីស្នាក់ការស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលជាទីក្រុងសំខាន់មួយ និងមានសាខានានានៅគ្រប់បណ្ដាខេត្តទាំងអស់។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារក្នុងការបម្រើសេវាកម្មជូនអតិថិជនដែលមានកំណើនយ៉ាងឆាប់រហ័សឱ្យបានកាន់តែល្អប្រសើរ ធនាគារកាណាឌីយ៉ាផ្ដល់ជូននូវសេវាកម្មមានគុណតម្លៃបន្ថែម និងកម្មវិធីជាច្រើនទៀត។ 

លោក Raymond Sia Say Guan អគ្គនាយកនៃធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា៖ 

“ធនាគារកាណាឌីយ៉ាពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការធ្វើជាដៃគូជាមួយនឹង វិស័យសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវកញ្ចប់សេវាកមក្មទេសចរណ៍ សុខាភិបាលប្រកបដោយគុណភាពខ្ពស់។ ក្នុងនាមជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា យើងចូលរួមចំណែកជំរុញការលើកកម្ពស់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព ហើយយើងជឿជាក់ថាប្រទេសម៉ាឡេស៊ីមានការផ្ដល់ជូននូវសេវាកម្មថែទាំសុខភាពដ៏សម្បូរបែបតាមរយៈជំនាញផ្នែកវេជ្ជសាស្ត្រដ៏ល្បីល្បាញលំដាប់អន្តរជាតិ និងសម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើប គួបផ្សំជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រងខៀវស្រងាត់ ជាទីស្ថានដែលអតិថិជនអាចទទួលបាននូវបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជនម៉ាឡេស៊ី។ តាមរយៈការប្ដេជ្ញាចិត្តចំពោះជំហរហិរញ្ញវត្ថុរឹងមាំរបស់អតិថិជន យើងក៏មានចំណាប់អារម្មណ៍ចំពោះការផ្ដល់ជូនអតិថិជនរបស់យើងនូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់នៃវិស័យសុខាភិបាលម៉ាឡេស៊ី”។

លោក Raymond Sia Say Guan
លោក Raymond Sia Say Guan

ប្រទេសម៉ាឡេស៊ី គឺមានភាពលក្ខណៈខុសប្លែកពីប្រទេសផ្សេងទៀតដោយសារតែដំណើរការផ្ដល់ជូនសេវាកម្មថែទាំសុខភាពម៉ាឡេស៊ីតាំងពីដើមរហូតដល់ចប់ប្រកបដោយភាពរលូន ពោលគឺចាប់តាំងពីពេលដែលអតិថិជនមកដល់ប្រទេសម៉ាឡេស៊ីរហូតដល់ពេលត្រឡប់ទៅវិញតែម្ដង។ បន្ទប់រង់ចាំសេវាកម្មសុខាភិបាលម៉ាឡេស៊ី មានទីតាំងស្ថិតនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ (KLIA) KLIA2 និងព្រលានយន្តហោះអន្តរជាតិប៉េណាំង ដែលផ្ដល់ជូននូវសេវាកម្មទទួលដល់ច្រក ចុះពីយន្តហោះ សេវាកម្មត្រួតពិនិត្យរហ័សនៅផ្នែកអន្តោប្រវេសន៍ និងគយ ព្រមទាំងមានសេវាកម្មជួយយកឥវ៉ាន់ផងដែរ។ សេវាកម្មបកប្រែគឺមានផ្ដល់ជូនតាមការស្នើសុំជាមុនដើម្បីសម្រួលដល់ ការប្រាស្រ័យទាក់ទងយ៉ាងងាយស្រួលជូនអ្នកជំងឺដែលត្រូវការសេវាកម្មបកប្រែ។

ប្រព័ន្ធសុខាភិបាលប្រទេសម៉ាឡេស៊ី គឺត្រូវបានធ្វើនិយ័តកម្មយ៉ាងតឹងរ៉ឹងដោយក្រសួងសុខាភិបាលម៉ាឡេស៊ី​ យោងតាមច្បាប់ស្ដីពីសុខាភិបាលសាធារណៈ និងសេវាកម្មបរិក្ខារ (ឆ្នាំ១៩៩៨) ដែលស្ដែងឱ្យឃើញនូវសុវត្ថិភាពរបស់អ្នកជំងឺ ហើយសេវាកម្មព្យាបាលគឺមានតម្លៃសមរម្យ។ ជាមួយនឹងប្រព័ន្ធសុខាភិបាលម៉ាឡេស៊ីដ៏ល្អឥតខ្ចោះ អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពអាចទទួលបាននូវសេវាកម្មថែទាំសុខុមាលភាពនៅក្នុងទឹកដីធម្មជាតិស្រស់បំព្រង​បង្កប់នូវទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសម៉ាឡេស៊ី៕

ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T