មហាសេដ្ឋីអាមេរិកលោក Todd Boehly កំពុងត្រៀមដាក់សំណើដេញថ្លៃយកក្លិបយក្សមួយនៅ Premier League

//s5.kh1.co/27/2733d11359475d5b800b2f7a50f84e87b5270f46.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ មហាសេដ្ឋីសញ្ជាតិអាមេរិក លោក Todd Boehly ត្រូវបានគេរាយការណ៍ថា នឹងដាក់សំណើដេញថ្លៃយកក្លិបតោខៀវ Chelsea សាជាថ្មីម្ដងទៀត បើទោះជាម្ចាស់ក្លិបសញ្ជាតិរុស្ស៊ីលោក Roman Abramovich សម្រេចចិត្តថាមិនលក់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបតោខៀវ Chelsea
ក្លិបតោខៀវ Chelsea

យោងតាមកាសែត Sky Sports បានឲ្យដឹងថាលោក Todd Boehly ដែលជាម្ចាស់ក្លិប Los Angeles Dodgers បានមានចំណាប់អារម្មណ៍ចង់ទិញក្លិបនៅ Premier League ដោយគោលដៅទី១របស់លោក គឺក្លិបតោខៀវ Chelsea។

  លោក Todd Boehly
  លោក Todd Boehly

ប្រភពព័ត៌មានមួយដែលចេញពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លិប Chelsea បានបញ្ជាក់ថា ក្លិបសូមច្រានចោលរាល់សំណើទាំងអស់ ដោយក្លិបមួយនេះមិនមែនសម្រាប់លក់នោះទេ ខណៈលោក Abramovich មិនចាប់អារម្មណ៍ការចរចាណាមួយឡើយ បើទោះជាមានរបាយការណ៍បញ្ជាក់ថាតម្លៃរបស់ក្លិបនៅភាគខាងលិចទីក្រុងឡុងដ៍មួយនេះឡើងរហូតដល់ ៣.៧៤ពាន់លានផោន (ឬប្រហែល ៤.៩៤ពាន់លានដុល្លារអាមេរិក) ក៏ដោយ។

ម្ចាស់ក្លិប ​Chelsea លោក Roman Abramovich
ម្ចាស់ក្លិប ​Chelsea លោក Roman Abramovich

អ្នកនាំពាក្យរបស់លោក Boehly បាននិយាយថាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៥ពាន់លានផោនរូបនេះ មានបណងចង់ទិញក្លិប Chelsea ចាប់តាំងពីខែកញ្ញាមកម្ល៉េះ កំឡុងពេលសំភាសន៍ជាមួយទូរទស្សន៍ Bloomberg។

គួររម្លឹកផងដែរថា មហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ មានគំនិតចង់ទិញក្លិបនៅ Premier League ជាយូរណាស់មកហើយ ដោយលោកធ្លាប់ព្យាយាមទិញក្លិប Tottenham Hotspur កាលពី៥ឆ្នាំមុនប៉ុន្តែត្រូវបានបរាជ័យដោយការចរចាតម្លៃមិនត្រូវរ៉ូវគ្នា ខណៈពេលនោះប្រធានក្លិប Spur លោក Levy ទាមទារ ១ពាន់លានផោន៕

 ប្រភព៖ telegraph

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T