អនុវត្តន៍យុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំង៣នេះ អ្នកនឹងមានមន្តស្នេហ៍ដោយមិនដឹងខ្លួន

//s5.kh1.co/6e/6e0f9e4a2f91a1a4672e925094e12de78655bff9.png
យល់ដឹង

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

មនុស្សដែលរួសរាយរាក់ទាក់ច្រើនទទួលបានការស្រលាញ់ចូលចិត្តពីអ្នកជុំវិញខ្លួន។ នៅពេលអ្នកមានភាពរួសរាយរាក់ទាក់អ្នកធ្វើឲ្យគេមានអារម្មណ៍ល្អមកលើយើង ហើយយើងក៏មានអារម្មណ៍ជឿជាក់លើខ្លួនឯងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពរួសរាយរាក់ទាក់គឺជាការយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដោយយើងមិនចាំបាច់ផ្លាស់ប្តូរនូវចរិតពិត មិនបាច់ចាំមានចរិត២នោះឡើយ តែធ្វើជាខ្លួនឯង​។

https://s5.kh1.co/__image/w=400,h=400,q=100/42/4276df2331c841dfe7d115bbf4ff07104179a09d.jpg

អនុវត្តន៍៣ចំណុចសាមញ្ញៗនេះ អ្នកនឹងមានមន្តស្នេហ៍ដោយមិនដឹងខ្លួន៖

១.​ ញញឹម

កុំកំណាញ់ស្នាមញញឹមទៅកាន់អ្នកដទៃ។ មិនថាស្គាល់រឺមិនស្គាល់ ជួបនៅកន្លែងធ្វើការ រឺកន្លែងញាំអី ជៀសផ្លូវគ្នាដោយចៃដន្យ អ្នកក៏ញញឹមបែបសាមញ្ញដាក់ រួសរាយធម្មតាមិនជ្រុល។​ ចងចាំទៅថាមនុស្សគ្រប់គ្នាស្រលាញ់មនុស្សមានស្នាមញញឹមមិនមែនក្រញូវគ្រប់ពេល។ អ្នកមានសម្រស់ស្រស់ស្អាតល្មមទេ តែគ្រាន់តែញញឹមបន្តិច សម្រស់អ្នកនឹងកើនបីដង។ ចឹងកុំកំណាញ់អីណា។

https://s5.kh1.co/__image/w=650,h=813,q=100/b7/b7da2612ddc7820f0a4db3bf0e4c26c9ebadab9e.jpg

២. ចិត្តល្អ ទោះមិនស្គាល់គ្នា

មិនចាំបាច់ទាល់តែស្គាល់ទើបអ្នកជួយយកអាសារនោះទេ។ ជួបគ្នាតាមទីសាធារណៈ ត្រង់ណាដែលមានសុវត្ថិភាព ហើយអ្នកឃើញមនុស្សជួបបញ្ហា បើជួយបាន អ្នកអាចជួយតាមសមត្ថភាព។ គេនឹងចងចាំអ្នកក្នុងចិត្ត។ ជាពិសេសមនុស្សប្រុសដែលឃើញអ្នកផ្តល់ជំនួយ និងចែករំលែក គេពិតជាចាត់ទុកអ្នកជាទេពធីតា។ ចំណែកនារីវិញ គេចាត់ទុកអ្នកជាវីរបុរស ហើយទន់ចិត្តភ្លាមៗ។

https://s5.kh1.co/__image/w=650,h=366,q=100/7f/7f9598400c2cb1370a7320bb9b57d2b54bd99509.jpg

៣.​ រក្សាទំនាក់ទំនង

ធ្វើខ្លួនជាមនុស្សសាមញ្ញ បើទោះបីអ្នកមានឋានៈធំយ៉ាងណា។ ជួយរក្សាមិត្តភាព ស្មោះត្រង់ មិនឆ្មើងឆ្មៃ។ អ្នកបន្តមានមិត្តថ្មីច្រើនប៉ុណ្ណា តែមិនភ្លេចមិត្តចាស់។ ស្គាល់អ្នកមានទ្រព្យសន្ធឹកប៉ុណ្ណា តែមិនភ្លេចមិត្តក្រខ្សត់។ ភាពកក់ក្តៅដែលអ្នកមានឲ្យអ្នកដទៃ នឹងធ្វើឲ្យគេចងចាំ គ្មានថ្ងៃបំភ្លេច។ មនុស្សល្អ ប្រាកដជាជួបតែមនុស្សល្អដូចគ្នា៕

https://s5.kh1.co/__image/w=650,h=373,q=100/d4/d4df78fc786261e32581dd25ac7c7eb938f26412.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T