ប្រព័ន្ធកម្មវិធីស៊ីរីបានជួយសង្គ្រោះជីវិតបុរសម្នាក់ដែលបើកឡានធ្លាក់ទន្លេទឹកកក

//s5.kh1.co/d4/d4b1d87a1bee4a2d472088e086e748a32f27f66b.jpg
សង្គម

 ១២-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ បើផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន CNN បានឲ្យដឹងថាបុរសម្នាក់ឈ្មោះ Gael Salcedo មានអាយុ១៨ឆ្នាំបានកំពុងបើកបរទៅកាន់មហាវិទ្យាល័យរបស់គាត់នៅភាគខាងជើងរដ្ឋ Iowa សហរដ្ឋអាមេរិក ប៉ុន្តែចៃនដ្យឡានរបស់គាត់បុកចំដុំទឹកកកនៅលើដងផ្លូវ។ ពេលនោះឡានរបស់លោក​ Salcedo មិនអាចគ្រប់គ្រងលំនឹងហើយរេចង្កូតទៅខាងស្ដាំ និងបន្ទាប់មកលោកមើលអ្វីៗក៏មិនឃើញ នេះបើយោងតាមសម្ដីរបស់លោក Salcedo។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Gael Salcedo
លោក Gael Salcedo

ឡានរបស់គាត់ក៏បានធ្លាក់ចូលទន្លេ Winnebago រួចលោកបានបន្តទៀតថាពេលនោះគាត់មិនដឹងថាខ្លួនឯងនៅទីណាទេហើយក៏មិនដឹងត្រូវធ្វើអ្វីដែរ។ គាត់បានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានទៀតថាគាត់ច្បាស់ជាស្លាប់ជាក់ជាមិនខាន។ លោក Salcedo បានបើកបង្អួចឡាននិងព្រួយបារម្ភខ្លាចឡានរបស់គាត់លិចចូលទន្លេ។

ឡានរបស់ Gael Salcedo ដែលជាប់កកក្នុងទន្លេ Winnebago
ឡានរបស់ Gael Salcedo ដែលជាប់កកក្នុងទន្លេ Winnebago

ទឹកកកនិងទឹកដែលនៅជុំវិញឡានរបស់គាត់ក៏ចាប់ផ្ដើមកកខ្លាំង ហើយរូបលោកក៏រកទូរសព្ឌមិនឃើញទៀត ប៉ុន្តែលោកបាននឹកឃើញគំនិតមួយគឺស្រែកឲ្យកម្មវិធីស៊ីរីតេទូរសព្ឌទៅកាន់លេខ៩១១ដើម្បីហៅប៉ូលិស។ បន្ដិចក្រោយមកសមត្ថកិច្ចក៏មកដល់ ប៉ុន្តែឡានរបស់លោក Salcedo ជាប់គាំងចេញមិនរួច ចុងក្រោយលោកត្រូវដើរចេញទៅក្រៅដើម្បីទៅរកជំនួយ។ ប៉ូលិសក៏បានតេហៅឡានពេទ្យដើម្បីបញ្ជូនលោក Salcedo ទៅសង្គ្រោះបន្ទាន់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T