កោងមួយទំហឹងហ្មង! Coutinho ស៊ុត Spurs ផ្ដល់មេរៀនឲ្យ Mourinho ស្គាល់ពាក្យបរាជ័យលើកដំបូងក្នុងពាន UCL (មានវីដេអូ)

//s5.kh1.co/6d/6d6b4e407f1452105359d34c1a869a86d6b404dc.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ លោក Jose Mourinho បានដឹកនាំមាន់ខ្នាយមាស Tottenham Hotspur ស្គាល់ពាក្យថាបរាជ័យលើកដំបូងនៃការប្រកួតដណ្តើមពានរង្វាន់ Champions League ក្រោយចាញ់ម្ចាស់ផ្ទះ Bayern Munich ៣ទល់នឹង១ ក្នុងប្រកួតទី៦ វគ្គសន្សំពិន្ទុក្នុងពូល B។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Bayern Munich និង Spurs
ការប្រកួតរវាង Bayern Munich និង Spurs

Bayern Munich ជាអ្នកបើកការនាំមុខមុននៅនាទីទី១៤ ដោយគ្រាប់បាល់របស់ Coman ប៉ុន្តែបាន៦នាទីបន្ទាប់ Spurs បានតាមស្មើវិញដោយការស៊ុតរបស់កីឡាករ Ryan Sessegnon។ ជិតចប់វគ្គទី១ទៅហើយពោលគឺនៅនាទីទី៤៥ Thomas Muller បានស៊ុតបើកការនាំមុខឲ្យ Bayern ម្ដងទៀត។

ការប្រកួតរវាង Bayern Munich និង Spurs
ការប្រកួតរវាង Bayern Munich និង Spurs

ការប្រកួតអូសបន្លាយដល់វគ្គទី២ នាទីទី៦៤ Bayern បានបន្ថែម១គ្រាប់ទៀត ដោយការស៊ុតយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Philippe Coutinho កោងផុតដៃអ្នកចាំទីរបស់ Spurs។ ចប់ការប្រកួត៩០នាទី Bayern Munich យកឈ្នះ Spurs ៣-១។

កីឡាករ Philippe Coutinho (អាវក្រហម)
កីឡាករ Philippe Coutinho (អាវក្រហម)

នេះជាការចាញ់លើកទី២ហើយរបស់លោក Jose Mourinho ក្នុងការដឹកនាំ Spurs ខណៈដែលកាលចាញ់លើកទីមួយ គឺក្រោមថ្វីជើង Manchester United ដោយលទ្ធផល ២ទល់នឹង១ ក្នុងក្របខណ្ឌ Premier League កាលពីព្រហស្បត្តិ៍សប្ដាហ៍មុន។

បើទោះបីជាចាញ់ការប្រកួតបិទបញ្ចប់ពូល B ក៏ពិតមែន ប៉ុន្តែ Spurs បានកក់កៅអីទៅលេងវគ្គបន្ត ដោយឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល បន្ទាប់ពី៦ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់២ មាន១០ពិន្ទុ ខណៈ Bayern Munich ឈរនៅលេខ១ ៦ប្រកួតឈ្នះទាំង៦ មាន១៨ពិន្ទុ។ ចំណែកឯក្រុម២ទៀតក្នុងពូល B ដែលត្រូវធ្លាក់ចេញត្រឹមវគ្គនេះគឺ Olympiacos និង Crvena zvezda៕

តារាងចំណាត់ថ្នាក់ពូល B
តារាងចំណាត់ថ្នាក់ពូល B
ចង់ឃើញ Coutinho ស៊ុតកោងល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T