កោងស្អាតណាស់! Modric ស៊ុតគ្រាប់ទី៣ឲ្យ Real Madrid ពីលើដំបូលទូកកោងបញ្ចូលទីយ៉ាងអស្ចារ្យ (មានវីដេអូ)

//s5.kh1.co/ff/ffdae978c95b1d187831bfa347cbca36b23103c4.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ប៊ែលហ្សិក៖ ក្រុម Club Brugge ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Jan Breydel Stadion​ ទទួលស្វាគមន៍ក្រុមភ្ញៀវអធិរាជស Real Madrid ក្នុងព្រឹត្តិការណ៍ Champions League ដែលជាការប្រកួតប្រចាំពូល A កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 សកម្មភាពក្នុងការប្រកួត
 សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន៥ជើង ចំគោលដៅ២ដង ទម្លុះសំណាញ់ទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៩ជើង ចំគោលដៅ៥ដង សម្រេចទីបាន៣គ្រាប់។

 សកម្មភាពក្នុងការប្រកួត
 សកម្មភាពក្នុងការប្រកួត

ក្រុមភ្ញៀវជាអ្នកស៊ុតបើកឆាកនាំមុខដោយកីឡាករ Rodrygo នៅនាទីទី៥៣ បានប្រមាណ២នាទីក្រោយមក ក្រុមម្ចាស់ផ្ទះក៏មានឱកាសវាយបកតាមស្មើដោយកីឡាករ Hans Vanaken។ កន្លងផុតទៅបាន១០នាទី Real Madrid បានស៊ុតនាំមុខសាជាថ្មីដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Vinicius Junior លុះដល់នាទី៩០ ខ្សែបម្រើវ័យចំណាស់កីឡាករ Luka Modric បានស៊ុតគ្រាប់ទី៣ឲ្យក្រុមភ្ញៀវ ដោយប្រើបច្ចេកទេសស៊ុតបាល់កោងពីលើដំបូលទូកបញ្ចូលទីយ៉ាងអស្ចារ្យ។

កីឡាករ Rodrygo 
កីឡាករ Rodrygo 
កីឡាករ Vinicius Junior
កីឡាករ Vinicius Junior
កីឡាករ Luka Modric និងមិត្តរួមក្រុម
កីឡាករ Luka Modric និងមិត្តរួមក្រុម

ដូច្នេះក្រោយលេងចប់៩០នាទីក្រុមម្ចាស់ផ្ទះ Club Brugge បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Real Madrid ក្នុងលទ្ធផល ១ទល់នឹង៣។

គួររម្លឹកផងដែរថា ៤ក្រុមក្នុងពូល​ A រួមមាន ក្រុម Paris Saint-Germain,​​ Real Madrid, Club Brugge និង Galatasaray ខណៈ២ក្រុមដែលបានឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ នោះគឺក្រុមលេខ១ PSG និងក្រុមលេខ២ Real Madrid ចំណែកឯក្រុមលេខ៣ Club Brugge ធ្លាក់ទៅលេងក្របខណ្ឌ Europa League៕

តារាងពិន្ទុក្នុងពូល A
តារាងពិន្ទុក្នុងពូល A

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

វីដេអូ Highlights (ប្រភព Goal)
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T