ប្តី​ខំ​ជឿ​ទុកចិត្ត​ផ្ញើ​ប្រពន្ធ​ឲ្យ​ជួយ​មើលថែ ដូច​ផ្ញើ​ត្រីអាំង​នឹង​ឆ្មា

//s5.kh1.co/e5/e52b8fa9209b79d7f2277527cee67ea0766cb45a.jpg
សង្គម

 ១២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ លើ​ស្ត្រី​រង​គ្រោះ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ស្រុក​កំពង់លែង​។ យោង​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ នៅ នី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ស្រី្ត​រង​គ្រោះ​មាន​អាយុ​២៥​ឆ្នាំ​។ សមត្ថកិច្ច​បាន​បញ្ជាក់ ថា រវាង​ផ្ទះ​គ្រួសារ​ស្ត្រី​រង​គ្រោះ និង​ជនសង្ស័យ​ជា​អ្នក​នោះ​ក្បែរ​គ្នា ហើយ​គ្រួសារ​ទាំង​២​ស្រឡាញ់​រាប់អាន​គ្នា ដូច​បងប្អូន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/e5/e52b8fa9209b79d7f2277527cee67ea0766cb45a.jpg

នៅ​មុន​ពេល​ចាកចេញ​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ប្តី​ស្ត្រី​រង​គ្រោះ​បាន​ផ្តាំផ្ញើ គ្រួសារ​ខាង​ជនសង្ស័យ ជួយ​មើល​ប្រពន្ធ​កូន​ផង ព្រោះ​នាង​មានកូន​តូច និង​មាន​ផ្ទៃពោះ​៣​ខែ​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ នៅផ្ទះ​ជនសង្ស័យ​មានការ​ផឹកស៊ី​តាំងពី​ក្បាល​ល្ងាច រហូត​ដល់​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ ។ យប់​នោះ​ស្ត្រី​រង​គ្រោះ​ក៏​នៅ​លេង​ជាមួយ​គ្រួសារ​ជនសង្ស័យ​ដែរ ព្រោះ​ទុកចិត្ត​គ្នា​ជា​បងប្អូន​។

នៅ​យប់​នោះ​ពេល ស្ត្រី​រង​គ្រោះ​សុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ជនសង្ស័យ​ឈ្មោះ នៅ នី ក៏​បាន​ជួយ​ពរ​កូន​ជូន​ស្ត្រី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​។ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ​ស្ត្រី​រង​គ្រោះ​បុរស​ជា​ជនសង្ស័យ​ក៏​បាន​ចាប់រំលោភ​នាង​រហូត​ដល់​បាន​សម្រេច ។ យប់​នោះ​នាង​មិន​ហ៊ាន​ស្រែក​ទេ ម្យ៉ាង​ប៉ុស្តិ៍​នគរបាល​ក៏​នៅ​ឆ្ងាយ​ដែរ​។

លុះ​ព្រឹក​ឡើង​ទើប​នាង​ទៅ​ដាក់​ពាក្យ​ប្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន ខ្លួន​ជា​បន្តបន្ទាប់ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច នគរបាល​ខេត្ត ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​នារី​រង​គ្រោះ​ពិតមែន ហើយ​បន្ទាប់​នគរបាល​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រូប​នោះ​តែ​ម្តង​៕ 

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T