គេល្អណាស់! Dybala បញ្ជូនបាល់ឲ្យ Ronaldo និង Higuain ស៊ុត ជួយ Juventus ឡើងទៅវគ្គ ១៦ក្រុម (មានវីដេអូ)

//s5.kh1.co/be/bef3544d79bc480b4c118543e23298e8f0705bd5.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ប្រកួតចុងក្រោយមុនបិទបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល D សេះបង្កង់ Juventus បានយកឈ្នះម្ចាស់ផ្ទះ Bayer Leverkusen ដោយលទ្ធផល ០ទល់នឹង២ ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ចូលរួមទស្សនាជិត ៣ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Leverkusen និង Juventus
ការប្រកួតរវាង Leverkusen និង Juventus

២គ្រាប់របស់ Juventus សុទ្ធតែធ្វើបានសម្រេចនៅក្នុងវគ្គទីពីរទាំងពីរ ដោយគ្រាប់ទីមួយរកបានដោយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទី៧៥ ខណៈគ្រាប់ទីពីររកបានដោយកីឡាករ Gonzalo Higuain។ គ្រាប់បាល់ទាំងពីរនេះកើតឡើងដោយការបញ្ជូនបាល់ពីម្ចាស់អាវលេខ១០ Paulo Dybala។

កីឡាកររបស់ Juventus អបអរគ្រាប់បាល់
កីឡាកររបស់ Juventus អបអរគ្រាប់បាល់

Juventus មិនដែលស្គាល់ពាក្យថាចាញ់សោះនៅវគ្គជម្រុះក្នុងពូល ដោយលេង៦ប្រកួត ឈ្នះ៥ និងស្មើ១ មាន១៦ពិន្ទុ ឈរនៅលេខ១ ខណៈក្រុមលេខ២ដែលនឹងចាប់ដៃ Juventus ឡើងទៅវគ្គ១៦ក្រុមជាមួយគ្នានោះគឺ Atletico Madrid មាន១០ពិន្ទុ លេង៦ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់២។ ចំណែកឯក្រុមដែលត្រូវហាលអាវត្រឹមវគ្គនេះក្នុងពូល D គឺ Bayer Leverkusen និង Lokomotic Moscow៕

តារាងចំណាត់ថ្នាក់ពូល B
តារាងចំណាត់ថ្នាក់ពូល B
សូមទស្សនាវីដេអូ Highlight រវាង Bayer Leverkusen និង Juventus នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T