អ្នកជំងឺទឹកនោមផ្អែម គួរដឹងពីកាឡូរីក្នុងភេសជ្ជៈទាំងនេះ!

//s5.kh1.co/c5/c543bdbae1c211b56f8d39acbac13181960592e2.jpg
នារី

 ១២-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​អ្វី​ផ្សេង​ៗ​សុទ្ធតែ​មាន​កំណត់ និង​ត្រូវ​ដឹង​ពី​ចំនួន​កាឡូរីព្រោះ​បើ​ហ៊ាន​តែ​ញ៉ាំ​របស់​មាន​ជាតិ​ផ្អែម នឹង​ធ្វើឲ្យ​ជាតិ​ស្ករ​កើន​ឡើង​ខ្លាំង​ភ្លាម។ ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​បាន​ឲ្យ​ដឹង​ដឹង​ពី​ប្រភេទ​ភេសជ្ជៈ​មួយ​ចំនួន​ដែល​មាន​ចំនួន​កាឡូរី​ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ទឹក​ក្រូច​ច្របាច់ ១ កែវ​មាន​កាឡូរី​ប្រហែល ១១០
- តែ​ក្រូចឆ្មារ ១ កែវ​មាន​កាឡូរី​ប្រហែល ២០០
- ទឹក​ប៉ោម ១ កែវ​មាន​កាឡូរី​ប្រហែល ៣០
- ស្រាបៀ ១ កែវ​មាន​កាឡូរី​ប្រហែល ១៥០
- ស្រា​ក្រហម ១ កែវ​មាន​កាឡូរី​ប្រហែល ៧៥
- ស្រា​ស៊ាំប៉ាញ ១ កែវ​មាន​កាឡូរី​ប្រហែល ៨០

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថា ដោយសារ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ដូចនេះ​មុន​នឹង​ទទួល​ទាន ឬ​ផឹក​អ្វី​មួយ​ត្រូវ​ពិគ្រោះ និង​ពិនិត្យ​ឈាម​ជាមុន​សិន ព្រោះ​ចៀសវាង​ផឹក​​​របស់​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​មួយ​រំពេច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T