ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូនិងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន ដោយសារបានបំពាក់ 40MP Cine Camera ដំបូងគេបង្អស់លើពិភពលោក ដូចជាការថត វីដេអូ Time-Lapse កម្រិត 4K និង ការថតវីដេអូចលនាយឺតបំផុត Ultra-Slow-Motion រហូតដល់ 7680 fps ជាដើម។

ដូច្នេះសូមទៅមើលចំនុចលម្អិតពីសមត្ថភាពថតវីដេអូដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Huawei Mate30 Pro៖

Mate30 Pro

1. សមត្ថភាពថតវីដេអូនៅទីងងឹត (Ultra-Low-light Video) ជាមួយសែនស័រទំហំធំ 1/1.54 អ៊ីង ទំហំ 40 មេហ្គាភិចសែល ជាប្រភេទ Cine Camera មានសមត្ថភាពថតវីដេអូនៅទីងងឹត មានម្រិត Ultra-high ISO រហូតដល់ 51200 ដែលជាកម្រិត ISO ខ្ពស់បំផុតសម្រាប់ការថតវីដេអូ ។

2. សមត្ថភាពថតវីដេអូចលនាយឺតបំផុត (Ultra-Slow-motion Video) ចំណុចលេចធ្លោមួយទៀតរបស់កាមេរ៉ាទំហំ 40 មេហ្គាភិចសែល គឺការថតវីដេអូដែលមានចលនាយឺតបំផុតក្នុងល្បឿន 7680 fps ស្មើរនឹងកម្រឹតយឺត 256 ដង ដោយសារបន្ទះឈីប HUAWEI Kirin 990 ដែលបំពាក់នៅលើ HUAWEI Mate 30 Pro គាំទ្រវីដេអូចលនាយឺតខ្លាំងបែបនេះ ។  

3. សមត្ថភាពថតវីដេអូ 4K Time-Lape ប្លង់ទូលាយ (4K Ultra-Wide Time-lapse Video) អ្នកប្រហែលនឹកស្មានមិនដល់ថាបច្ចេកវិទ្យាថតវីដេអូនៅលើស្មាតហ្វូនមានការវិវត្តន៍ខ្លាំងបែបនេះរហូតដល់អាច ថតវីដេអូ Time-Lape កម្រិតគុណភាព 4K ។ ចំពោះមុខងារថតវីដេអូ Time-Lapse នេះគឺផ្តល់សេរីភាពអោយអ្នកប្រើប្រាស់កំណត់ Setting បានដោយខ្លួនឯងដូចជា ISO, Shutter Speed, WB, AF, EV ដែលរហូតអាចថតវីដេអូស្ថិតនៅស្ថានភាពងងឹតខ្លាំង និងថតវីដេអូ Time-lapse Milky-ways បាននៅពេលយប់ជាដើម ជាពិសេសយើង អាចកំណត់ថតយកប្លង់ទូលាយ 0.6x, ប្លង់ទូទៅ 1x និង ប្លង់ហ្សូម 3x ទៅតាមប្លង់វីដេអូដែលយើងចង់បាន ។  

4. សមត្ថភាពថតវីដេអូផ្ទៃព្រាលខាងក្រោយ ( Real-time Bokeh Video ) សូមអរគុណទៅដល់កាមេរ៉ា 3D Depth Sensing ដែលជា TOF លែន និង បច្ចេកវិទ្យា ISP ជំនួយដល់ការវាស់យ៉ាងច្បាស់នូវផ្ទៃព្រាលដែលបែងចែកដាច់ច្បាស់លាស់រវាងមនុស្ស និង ផ្ទៃខាងក្រោយដែលធ្វើអោយវីដេអូមើលទៅកាន់តែ Professional ។  

5. បច្ចេកវិទ្យាទប់លំនឹងវីដេអូ (Dual OIS + AIS) ក្នុងការថតវីដេអូយើងប្រាកដជាចង់បានទូរសព្ទដែលជំនួយទៅលើលំនឹងថតវីដេអូ Huawei Mate 30 Pro បានបំពាក់បច្ចេកវិទ្យាទប់លំនឹង Dual OIS និង AIS ដែលបច្ចេកវិទ្យានេះរូមផ្សំបញ្ជូលគ្នាធ្វើអោយការថតវីដេអូរបស់អ្នកមើលទៅកាន់តែមានលំនឹងល្អ៕ 

Mate30 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]