បញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ កម្ពុជាឈ្នះមេដាយសរុប ៤៦គ្រឿង!

//s5.kh1.co/39/39b51ee4dbb80ed057cbe628fa19cd0f5d7a106f.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កម្ពុជាបានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ដោយបានឈ្នះមេដាយសរុប ៤១គ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងតារាងមេដាយ កម្ពុជា ឈ្នះបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦។ ខណៈលេខ១ គឺម្ចាស់ផ្ទះហ្វីលីពីន ឈ្នះបានមេដាយសរុប៣៨៥ មាស១៤៩ ប្រាក់១១៧ និងសំរឹទ្ធ១១៩ ចំណែកឯលេខ១១គឺទីម័រខាងកើត ឈ្នះបានមេដាយសរុបត្រឹម៦ ក្នុងនោះមានប្រាក់១ និងសំរឹទ្ធ៥។

តារាងចំណាត់ថ្នាក់មេដាយ
តារាងចំណាត់ថ្នាក់មេដាយ

មេដាយមាសទាំង៤គ្រឿងរបស់កម្ពុជារកបានដោយកីឡាករ យ៉ង់ ម៉េងលី ប្រភេទកីឡា Arnis, កីឡាការិនី អ៊ិន ស្រីយ៉ា, ស្រេង សុរ៉ាឃីម, ដួង ឌីណា និង ឃួន យ៉ារី ប្រភេទកីឡាប៉េតង់ វិញ្ញាសានារី ៣ទល់នឹង៣, កីឡាការិនី ស៊ន សៀវម៉ី ប្រភេទកីឡាតេក្វាន់ដូ និងកីឡាការនី ខាន់ ចេសា ប្រភេទកីឡាជឺជីតស៊ូ។

បើប្រៀបធៀបទៅនឹងស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ដដែល ប៉ុន្តែបានកើនឡើងចំនួនមេដាយសរុប និងមេដាយមាស។ នៅស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ កម្ពុជា ឈ្នះមេដាយសរុប២១គ្រឿង មាស៣ ប្រាក់២ និងសំរឹទ្ធ៦។

ថ្វីដ្បិតតែកម្ពុជាដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ក៏ពិតមែន ប៉ុន្តែមេដាយមាស៤នេះ គឺមិនទាន់ឆ្លើយតបទៅនឹងមហិច្ឆតារបស់យើង ដែលគ្រោងទុកថានឹងដណ្តើមឲ្យបានមេដាយមាស១០គ្រឿងនោះទេ ដែលប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមួយចំនួនមិនបានទទួលមេដាយមាសឡើយ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC។

គួរឲ្យដឹងដែរថា ពិធីបិទការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន នឹងធ្វើឡើងនៅវេលាម៉ោង ៩យប់នេះ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)៕

ឯកឧត្តម វ៉ាត់ ចំរើន
ឯកឧត្តម វ៉ាត់ ចំរើន
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T