មានដំណឹងលេចឮថា Juventus និង Inter Milan ចាប់អារម្មណ៍ចង់បានកីឡាករឆ្នើម១រូបរបស់ Man Utd

//s5.kh1.co/43/43fde4ea6a25c843d82815cf74408dac0484f358.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus និង Inter Milan ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ចង់បានខ្សែការពារឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Chris Smalling

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

កីឡាករ Chris Smalling បានចាកចេញពីក្រុម Man Utd ទៅចូលរួមជាមួយនឹងក្រុម​ Roma កាលពីកំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅនេះ​ ក្នុងលក្ខខណ្ឌ​ខ្ចីជើងរយៈពេល១រដូវកាល។

ខ្សែការពារវ័យ៣០ឆ្នាំ បានទទួលរងការរិះគន់ជាច្រើនទាក់ទងទៅនឹងការបង្ហាញទម្រង់លេងមិនសូវបានល្អ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាមួយនឹងក្រុម Man Utd។

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

យ៉ាងណាមិញបច្ចុប្បន្នគាត់បានសាងកេរ្តិ៍ឈ្មោះសាជាថ្មីម្ដងទៀតនៅទឹកដីប្រទេសអ៊ីតាលី ដោយក្នុងរដូវកាលនេះបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករសំខាន់១រូបសម្រាប់ក្រុម Roma ដោយបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានចំនួន១៤ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់។

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

យោងតាមកាសែត Gazzetta dello Sport របស់ប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus និង Inter Milan បានដាក់គោលដៅចង់បាន Smalling នៅរដូវក្ដៅឆ្នាំក្រោយ។ ខណៈក្លិប Man Utd ត្រូវបានគេរាយការណ៍ថា ទំនងនឹងទាមទារតម្លៃ ១៧លានផោន (ឬប្រហែល ២២លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T