ក្រុមហ៊ុនផលិតផលម៉ាកយីហោរខ្មែរ T&L Natural យកថវិកា ៤០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផារសៀលនេះ!

//s5.kh1.co/a7/a740561a92da6f9e7f1d251580e20ae9abbad41d.jpg
សង្គម

 ១១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះក្រុមហ៊ុនផលិតផលម៉ាកយីហោរខ្មែរ T&L Natural បានរៀបចំមហាព្រឹតិ្តការណ៍ដ៏ធំ ជួបជុំសមាជិកគ្រួសាររបស់ក្រុមហ៊ុនជាង១ពាន់នាក់នៅកោះពេជ្រ  ដោយនៅថ្ងៃនោះក្រុមហ៊ុនបានរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់ជូនសមាជិកទាំងអស់ ហើយកាន់តែពិសេសនោះគឺ កម្មវិធីនេះក៏បានប្រមូលថវិកាជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។  ហើយនៅរសៀលនេះក្រុមហ៊ុនក៏បានឆ្លៀតពេលយកថវិកាដែលប្រមូលបាន រួមទាំងថវិកាផ្ទាល់របស់ក្រុមហ៊ុនចំនួន ៤០,០០០,០០០៛ ទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
T&L Natural  យកថវិកា៤០លានរៀល  ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា
T&L Natural យកថវិកា៤០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា

លោកស្រី លាង ធារ៉ា ដែលជាម្ចាស់ក្រុមហ៊ុនផលិតផលម៉ាកយីហោរខ្មែរ T&L Natural បានប្រាប់អ្នកសារព័ត៌មាន អំឡុងពេលដែលលោកស្រីនិងក្រុមការងារយកថវិកាទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅរសៀលថ្ងៃទី១១ ខែធ្នូ នេះថា៖  

“ដំបូងឡើយក្រុមហ៊ុនលោកស្រីបានរៀបចំព្រឹត្តិការណ៍ជួបជុំរបស់ស្ត្រី អប់រំ បង្ហាញពីចំណុចល្អៗរបស់ស្ត្រីឱ្យចេះបំលាស់ទី ស្គាល់ពីតម្លៃនៃការរកស៊ីឱ្យពួកគាត់ដឹងថា ចូលមកជាសមាជិកក្រុមហ៊ុន គាត់ទទួលបានអត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុក។ ហើយនៅក្នុងកម្មវិធីសមាជិកក៏បានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលប្រមូលបាន ២១,៣៧១,៨៥០ រៀល ហើយថវិកាក្រុមហ៊ុនផ្ទាល់ប្រគល់ជូនបន្ថែម ១៨,៦២៨,១៥០ រៀល ទឹកប្រាក់សរុប ៤០,០០០,០០០រៀល ហើយនៅថ្ងៃនេះក៏បានយកមកជូនដល់មន្ទីរពេទ្យផ្ទាល់តែម្តង”។

លោកស្រីបានប្រាប់ទៀតថា៖  

“ក្រុមហ៊ុនមានឆន្ទ:ជួយស្ត្រីកម្ពុជាឲ្យពួកគាត់ចេះអភិវឌ្ឍន៍ខ្លួន ដឹងពីតម្លៃរបស់ខ្លួនសមត្ថភាពរបស់ខ្លួនមិនដូចពាក្យចាស់ពោលថា "ស្ត្រីវិលចង្ក្រានមិនជុំ" ទៀតឡើយ ព្រោះពេលនេះស្ត្រីពូកែមានសមត្ថភាព គឺមានកាន់តែច្រើន គឺផ្តើមចេញពីក្រុមហ៊ុនរបស់លោកស្រី ដែលតែងតែ បណ្តុះបណ្តាលផ្នត់គំនិតស្ត្រីឱ្យមានភាពរីកចម្រើនឱ្យពួកគាត់ស្គាល់ពីខ្លួនឯង ហើយនេះជាចំណែកមួយដែលក្រុមហ៊ុនបានជួយសង្គម ជួយកាត់បន្ថយបន្ទុកក្នុងសង្គម និងតែងតែចូលរួមធ្វើការងារសប្បុរសធម៌ផងដែរ”។

T&L Natural យកថវិកា ៤០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា
T&L Natural យកថវិកា ៤០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា
T&L Natural យកថវិកា ៤០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា
T&L Natural យកថវិកា ៤០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា

ជារឿយៗគ្រួសារ T&L Natural តែងតែមានកម្មវិធីជួបជុំគ្នា ជាក់ស្តែងកាលពី៥ខែមុន  ជួបជុំ ៥០០នាក់ តែកម្មវិធីជួបជុំលើកនេះគឺកើនឡើង ១,០០០ នាក់ នេះសរបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនតែងតែមានការយកចិត្តទុកដាក់ទៅដល់សមាជិកគ្រប់រូប និងតែងតែមានគន្លឹះសំខាន់ៗចែករំលែកដល់ពួកគាត់ជាប់ជានិច្ច ផលិតផលល្អ មានគុណភាពល្អធ្វើឲ្យអតិថិជនមានទំនុកចិត្តដោយសារតែហេតុផលទាំងនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនចេះតែមានសមាជិកច្រើនឡើងជាលំដាប់៕

ក្រុមហ៊ុនផលិតផលម៉ាកយីហោរខ្មែរ  T&L Natural

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T