កីឡាករ កែវ សុខផេង ស្រក់ទឹកភ្នែកលើទីលានប្រកួត ខណៈកម្ពុជាស្មើនឹងមីយ៉ាន់ម៉ា! (មានវីដេអូ)

//s5.kh1.co/01/01904b48940bc84dcbb9df5905c21d5fb6d0579e.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ទីបំផុតកម្ពុជាបានបំបែកឯកត្តកម្មប្រវត្តិសាស្ត្រ យកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១ ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើងចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហេ្គមលើកទី៣០ នៅប្រទេសហ្វីលីពីន រវាងកម្ពុជាអាយុក្រោម២២ឆ្នាំ និងវៀតណាមអាយុក្រោម២២ ប៉ុន្តែគួរឲ្យសោកស្តាយដែលកម្ពុជាពុំទទួលបានជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ កែវ សុខផេង 
កីឡាករ​ កែវ សុខផេង 

បន្ទាប់ពីបានបាត់បង់ឱកាសចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្ពុជានៅតែមានឱកាសប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយនឹងប្រទេសមីយ៉ាន់ម៉ាផងដែ។ សម្រាប់ការប្រកួតពេញម៉ោងកីឡាករ កែវ សុខផេង បានទាត់បាល់ Free Kick ពីចម្ងាយចូលយ៉ាងល្អដូចកីឡាករបរទេសល្បីៗនៅលើពិភពលោក ធ្វើឲ្យកម្ពុជាទទួលបានលទ្ធផល ២ ទល់នឹង ២ ប៉ុន្តែកីឡាកររូបនេះ បានស្រក់ទឹកភ្នែកលើទីលានប្រកួត ព្រោះសោកស្តាយយ៉ាងខ្លាំងណាស់ ដោយសារគាត់ធ្វើមិនបានល្អខណៈប៉េណាំងទី (Penalty)

លទ្ធផលការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា
លទ្ធផលការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា

«កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ»

នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ កែវ សុខផេង បានបង្ហោះមុននេះបន្តិច។

សារដែល កែវ សុខផេង បានបង្ហោះ​
សារដែល កែវ សុខផេង បានបង្ហោះ​

យើងទាំងអស់គ្នាពិតជាសោកស្តាយចំពោះលទ្ធផលមួយនេះ ប៉ុន្តែក៏មិនភ្លេចពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ក្រុមជ្រើសជាតិកម្ពុជាទាំងមូល។ ជាពិសេសកីឡាករ កែវ សុខផេង បានកសាងគុណសម្បត្តិយ៉ាងធំ រួមចំណែករកគ្រាប់បាល់ជូនកម្ពុជាចំនួន១គ្រាប់ សម្រាប់ការប្រកួតជាមួយនឹងប្រទេសហ្វីលីពីន ៥គ្រាប់ សម្រាប់ការប្រកួតជាមួយនឹងប្រទេសទីម័រខាងកើត ១ គ្រាប់ សម្រាប់ការប្រកួតជាមួយនឹងប្រទេសម៉ាឡេស៊ី និង ១គ្រាប់ សម្រាប់ការប្រកួតជាមួយនឹងមីយ៉ាន់ម៉ា វគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣។

អាស្រ័យហេតុនេះអ្នកគាំទ្ររាប់លាននាក់នៅប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំប្រទេស ក្រុមកីឡាករ កីឡាការិនី តារាហ្វេសប៊ុក បុគ្គលឆ្នើម អ្នកសិល្បៈ តារាល្បីៗ ហ្វេនៗ និងក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានផ្ញើសារលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងបន្តការគាំទ្រដល់កីឡាកររូបនេះ លើ Status បណ្តាញសង្គមព្រោងព្រាតដូចខាងក្រោម៖

សារដែល កែវ សុខផេង បានបង្ហោះ​
សារដែល កែវ សុខផេង បានបង្ហោះ​

«បើគ្មានបាល់ Free Kick របស់ ផេង ក៏គ្មានបានស៊ុតបាល់១១ម៉ែត្រដែរ! គ្រប់គ្នាដឹងហើយថា ទាត់បាល់១១ម៉ែត្រសម្ពាធប៉ុណ្ណា គ្រប់គ្នាធ្វើបានល្អហើយ»។

សាររបស់គ្រូបង្វឹករបស់កីឡាករ កែវ សុខផេង

  សាររបស់លោក Felix G.Dalmas គ្រូបង្វឹករបស់ កីឡាករ កែវ សុខផេង
  សាររបស់លោក Felix G.Dalmas គ្រូបង្វឹករបស់ កីឡាករ កែវ សុខផេង

អ្នកគាំទ្រកីឡាករ កែ​វ សុខផេង សម្តែងការលើកទឹកចិត្តបង្ហោះថា៖

«អូនប្រឹងអស់ពីសម្ថភាពហើយ នៅមានឱកាសក្រោយទៀត ស៊ូ ស៊ូ ស៊ូ! សុខផេង ចាញ់ការប្រកួតមែន តែអូនឈ្នះចិត្តមហាជនរាប់លាននាក់ អាណិត ស្រឡាញ់ និងគាំទ្រអូន។»

« អូនកុំបន្ទោសខ្លួនឯងអី @Keo SokphengKeo Sokpheng - កែវ សុខផេង ធ្វើបានល្អបំផុតហើយ ​ចាញ់ការប្រកួតនេះតែឈ្នះបេះដូងប្រជាជនខ្មែរ​»។

សារផ្តល់កម្លាំងចិត្តរបស់ ពេជ្រ សោភា តារាចម្រៀងជួរមុខ និងជាអ្នកតំណាងផ្សព្វផ្សាយឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO

  សារផ្តល់កម្លាំងចិត្តរបស់ ពេជ្រ សោភា
  សារផ្តល់កម្លាំងចិត្តរបស់ ពេជ្រ សោភា

ឥឡូវចូរក្រឡេកមកមើលសារលើកទឹកចិត្តរបស់ក្រុមហ៊ុន OPPO ដែលជាដៃគូសហការយូរអង្វែងរបស់កីឡាករ កែវ សុខផេង វិញម្តង៖

«មិនអស់ចិត្តផុសម្តងទៀត Re-Post ទឹកចិត្តគាំទ្រមិនរាថយ មិនផ្លាស់ប្តូរ រួមគ្នាតែមួយ យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ ទាំងអស់គ្នាដើម្បីកម្ពុជា! ក្រុមហ៊ុន OPPO នឹងផ្តល់រង្វាន់ទូរស័ព្ទ OPPO Reno2 F ចំនួន ១ គ្រឿង ទោះបីជាមិនអាចរកគ្រាប់បាល់បានក៏ដោយតែការប្រកួតនេះកម្ពុជារកបាន ២គ្រាប់ ក្នុងនោះ ១គ្រាប់ស៊ុតដោយកីឡាករ កែវ សុខផេង ក្រុមហ៊ុននឹងផ្តល់រង្វាន់ទ្វេដងនៃគ្រាប់បាល់របស់គាត់។ សរុបមកក្រុមហ៊ុន OPPO នឹងផ្តល់ ៣ រង្វាន់ ជូនដល់អ្នកដែលបាន Comment តាមហេ្វសប៊ុកផ្លូវការ OPPO គាំទ្រ ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់កីឡាករ កែវ សុខផេង ទៀតផង»។

ចាញ់ឈ្នះជារឿងធម្មតាសម្រាប់ការប្រកួត! យើងអ្នកទាំងគ្នានឹងនូវតែស្រឡាញ់គាំទ្រ រហូតជូនពរឲ្យកម្ពុជាជោគជ័យលើវិស័យកីឡាបាល់ទាត់នាថ្ងៃអនាគតខាងមុខឆាប់ៗនេះ។

OPPO Reno2 
OPPO Reno2 
រូបភាពក្រោយចប់ការប្រកួត
រូបភាពក្រោយចប់ការប្រកួត
រូបភាពក្រោយចប់ការប្រកួត
រូបភាពក្រោយចប់ការប្រកួត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T