​ងឿងឆ្ងល់​ថា គូស្នេហ៍​នេះ​ស្ម័គ្រចិត្ត​គ្នា​សោះ តែ​បែរជា​ខុស​ខាង​ប្រុស​ទៅ​វិញ?

//s5.kh1.co/49/494c39a9622ec86b4ad5f1c53814b069741c1291.jpg
សង្គម

 ១១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ខេត្តសៀមរាប ៖ យុវជន​ម្នាក់បាន​ត្រូវ​ក្រុម​គ្រួសារ​ខាង​ស្រី​ ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនដោយ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​កូនស្រីរបស់​គាត់ ។ ជុំវិញ​ករណី​នេះ ធ្វើ​ឱ្យ​អ្នក​តាមដាន​មានការ​ងឿងឆ្ងល់​ថា គូស្នេហ៍​នេះ​ស្ម័គ្រចិត្ត​រួមរ័ក​គ្នា​សោះ តែ​បែរជា​ខុស​ខាង​ប្រុស​ទៅ​វិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា​បែប​ណា​ អ្នក​ច្បាប់​បាន​បំភ្លឺ​ថា គេ​ត្រូវ​តែ​មានទោស ​ទោះ​មានការ​ព្រមព្រៀង​គ្នា​ក្តី ព្រោះ​ខាង​ស្រី​មាន​អាយុ​ក្រោម​១៥​ឆ្នាំ និយាយ​ឱ្យ​ច្បាស់​គឺ​អនីតិជន ។ យុវជន​នេះ ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ខណៈ​សមត្ថកិច្ច​ហៅ​មក​​សាកសួរ ហើយ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​ថា ក្មេង​ស្រី​ទើប​មាន អាយុ​១៥​ឆ្នាំ ជា​អ្នក​រៀបចំ​បន្ទប់​សណ្ឋាគារ​មួយ នៅ​ក្រុង​សៀមរាប បាន​ទាក់ទង​ស្រឡាញ់​គ្នា​រយៈពេល​១​ខែ​មក​ហើយ​តាម​រយៈ​ការ​ឆាត​(Chat)​ទៅ​មក​ជាមួយ​យុវជន ពឿ​យ ពៅ ហៅ ញាស់ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​ឃុំ​ខ្នាត ស្រុក​ពួក ជា​សន្តិសុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ។

លោក​អធិការ​បញ្ជាក់​ថា តាម​រយៈ​ការ​ឆាត​ទៅ​មក​ពួក​គេ​ក៏​ស្រឡាញ់​គ្នា ហើយ​ណាត់ជួប​គ្នា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​បារាយណ៍​ខាងលិច និង​បាន​ស្ម័គ្រចិត្ត​រួមរ័ក លើក​ទី​១ ។ លុះ​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ពួក​គេ​បាន​ណាត់គ្នា​ម្តងទៀត​តាម​ឆាត​ហ្វេ​ស​ប៊ុ​កជួប​គ្នា​ពេល​ល្ងាច​រហូត​ដល់​យប់ និង​បាន​រួម​ភេទ​ជាមួយ​គ្នា​ទៀត​រហូត​៣​ដង ។

https://s5.kh1.co/__image/w=537,h=1024,q=100/5d/5df43ce6db68fc3c9583f0a63d7a3f03174ed07d.jpg

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ពួក​គេ​រួមរ័ក​គ្នា​២​ដង ទៀត ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែធ្នូ ទើប​ក្រុម គ្រួសារ​ខាង​ស្រីរ​ក​កូន​ឃើញ និង​នាំ​ខ្លួន​ទាំង​២​នាក់​មក​ដាក់​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​។ លោក​អធិការ​បញ្ជាក់​ថា ចំពោះ​សំណូមពរ​ម្ដាយ​ខាង​ស្រី គឺ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ និង​អនុវត្ត​តាម​ផ្លូវច្បាប់ ។ ចំណែក យុវជន​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T