ម្ស៉ៅទឹកដោះពពែ Royal Ausnz មានវត្តមាននៅលើទីផ្សារហើយ!

//s5.kh1.co/d6/d60ee3047249feb97e0b63dd5135284599c69882.jpg
នារី

 ១១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុនម្ស៉ៅទឹកដោះគោ Royal Ausnz របស់ប្រទេសអូស្ត្រាលី បាននាំចូលទីផ្សារកម្ពុជានូវផលិតថ្មីមួយទៀតហើយ គឺម្ស៉ៅទឹកដោះពពែ ដែលមានឈ្មោះថា Royal Ausnz Goat Milk Formula ដែលមានចំនួន៣លេខ គឺលេខ១ សម្រាប់ទារកទើបនឹងកើតរហូតដល់៦ខែ ហើយលេខ២ សម្រាប់កុមារអាយុ៦ខែ ដល់ ១ឆ្នាំ និងលេខ​៣ សម្រាប់កុមារអាយុ១ឆ្នាំ ដល់ ៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ម្ស៉ៅទឹកដោះគោ Royal Ausnz
  ម្ស៉ៅទឹកដោះគោ Royal Ausnz
  ម្ស៉ៅទឹកដោះគោ Royal Ausnz
  ម្ស៉ៅទឹកដោះគោ Royal Ausnz
  ម្ស៉ៅទឹកដោះគោ Royal Ausnz
  ម្ស៉ៅទឹកដោះគោ Royal Ausnz

បើតាមការឱ្យដឹងពីតំណាងចែកចាយផលិតនេះនៅប្រទេសកម្ពុជាបានឱ្យដឹងថា ម្ស៉ៅទឹកដោះពពែ Goat Milk Formula នេះផលិតឡើងជាពិសេស ដើម្បីបំពេញតំរូវការទារក​ និងកុមារដែលមានបញ្ហាសុខភាពដូចជា៖

- ក្មេងដែលប្រតិកម្មជាមួយទឹកដោះ (Lactose Intolerance) និងប្រតិកម្មជាមួយសារធាតុផ្សេងក្នុងទឹកដោះគោ
- ក្មេងដែលមានជំងឺ G6PD និងជំងឺដែលធ្វើឱ្យទារកមិនអាចទទួលទានទឹកដោះគោ ឬទឹកដោះសណ្តែកបាន
- ក្មេងដែលមានជំងឺទាក់ទងនឹងភាពមិនប្រក្រតីនៃការលូតលាស់ដូចជា កើតមិនគ្រប់ខែ មិនគ្រប់គីឡូ និងក្មេងដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឧស្សាហ៍រាគ ក្តៀន ជាដើម
- ក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឧស្សាហ៍រលាកបំពង់ក ក្តៅខ្លួន និង​ងាយឆ្លងជំងឺផ្សេងៗ

កន្លងមកអាណាព្យាបាល ដែលមានកូនមានបញ្ហាទាំងនេះមានការពិបាកក្នុងការជ្រើសរើសម្ស៉ៅទឹកដោះគោ ឬទឹកដោះពពែ ហើយពេលខ្លះត្រូវទិញផលិតផលពីក្រៅប្រទេសមកឱ្យកូនៗដែលជាទូទៅត្រូវចំណាយច្រើន ខាតពេលវេលា មិនមានស្តុកគ្រប់គ្រាន់ និងមិនមានក្រុមហ៊ុននាំចូលច្បាស់លាស់។ រាល់បញ្ហាទាំងនេះត្រូវបានដោះស្រាយព្រោះពេលនេះម្ស៉ៅទឹកដោះពពែ Royal Ausnz មានវត្តមាននៅលើទីផ្សារកម្ពុជាហើយ។

សូមបញ្ជាក់ថា ម្ស៉ៅទឹកដោះពពែនេះក៏អាចប្រើបានចំពោះទារក​ និងកុមារសុខភាពធម្មតាដែលចង់បានអាហាររូបត្ថម្ភដ៏ល្អបំផុតមួយ សម្រាប់ជំរុញការលូតលាស់ប្រកបដោយសុខភាពល្អផងដែរ ព្រោះវាមានគុណសម្បិត្តជាច្រើនដែលម្ស៉ៅទឹកដោះគោដទៃគ្មានដូចជា៖

1- ងាយស្រួលរំលាយក្នុងប្រព័ន្ធរំលាយអាហារ
2- សំបូរដោយ កាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ
3- ងាយបំបែកខ្លាញ់ក្នុងឈាម (Cholesterol)
4- ទឹកដោះពពែមានសារធាតុប្រតិកម្មតិចជាងទឹកដោះគោប្រមាណ 40%
5- ជួយជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ
6- លក្ខណៈស្រដៀងខ្លាំងទៅនឹងទឹកដោះមនុស្ស

  គុណសម្បត្តិរបស់ម្ស៉ៅទឹកដោះគោ Royal Ausnz
  គុណសម្បត្តិរបស់ម្ស៉ៅទឹកដោះគោ Royal Ausnz
  ម្ស៉ៅទឹកដោះគោ Royal Ausnz
  ម្ស៉ៅទឹកដោះគោ Royal Ausnz
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T