ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន ភីអិនអិន ចាប់ផ្តើមបង្កើនម៉ោងផ្សាយភាពយន្តភាគជាច្រើនរឿង! (មានវីដេអូ)

//s5.kh1.co/9b/9be9757d6935a0541f24ee94e6d6d112196deae5.jpg
តារា & កម្សាន្ដ

 ១១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ភីអិនអិន ដែលត្រូវបានគេស្គាល់ថាជាស្ថានីយ៍ទូរទស្សន៍​​ឈាន​មុខ​ផ្នែក​ភាពយន្ត​ភាគ​ខ្មែរ និង​បរទេសនៅចុងឆ្នាំ២០១៩នេះ បាន​បង្កើនម៉ោងចាក់ផ្សាយរឿងភាគពេលល្ងាចបន្ថែមទៀត​ ដើម្បីបំពេញតម្រូវការរបស់ប្រិយមិត្ត និង​ទូរទស្សនិកជនដែលនិយមតាមដានរឿងភាគ។ ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានចាក់ផ្សាយភាពយយន្តភាគថៃ រឿង «កម្លាំងអធិដ្ឋាន» និងរឿង «ស្នេហ៍បញ្ច្រាសទិស» ដែលមានរយៈពេលរហូតដល់ ១ម៉ោង៣០នាទី ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១០កន្លះយប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN

ជាមួយគ្នានេះ គណៈ​គ្រប់​គ្រង​ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បានឱ្យដឹងទៀតថា ការសម្រេចបន្ថែមម៉ោងផ្សាយ​ភាពយន្តពេលល្ងាចរបស់ PNN ជាការឆ្លើយតបទៅនឹងការពេញនិយមតាមដានគាំទ្ររឿងភាគ ក៏ដូចជាការសំណូមពរយ៉ាងច្រើនពីសំណាក់បណ្តាទស្សនិកជន។ បើតាមតួលេខ បង្ហាញយ៉ាងច្បាស់ថា សម្រាប់ឆ្នាំ២០១៩ PNN ទទួលបានអត្រាគាំទ្រពីប្រិយមិត្តទូរទស្សនិកជន ៧,៣៣ ភាគច្រើននៅអំឡុងពេលម៉ោងផ្សាយម៉ោង៩យប់ ដល់១០យប់។

ហើយខ្សែរឿងដែលទទួលបានការពេញនិយមបំផុតមានដូចជា រឿង «គ្រូពេទ្យថងឯក» «ផ្កាយភ្លោះ» និងរឿង «មកុដរាជនី» ដែលសុទ្ធសឹងជារឿងសម្តែងដោយតារាថៃល្បីៗដូចជា លោក Mario Maurer,​ Kimberly Ann Voltemas, Yaya Urassaya, Nadech Kugimiya និងកញ្ញា Preem Ranida

ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN

ដោយ​ឡែកសម្រាប់ភាពយន្តភាគ​ក្នុង​ស្រុក​វិញ ក៏មានការបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែរផងដែរ នៅម៉ោងមាស ឬម៉ោង Prime Time និងខ្សែរភាពយន្តល្បីៗផ្សាយនៅម៉ោង៦ ដល់ម៉ោង៧យប់។ ទន្ទឹមនឹងការបង្កើនម៉ោងផ្សាយរឿងភាគនេះ ភីអិនអិន ក៏នឹងនាំយកនូវរឿងភាគខ្មែរសម្រាប់ឆ្នាំ២០២០ មកបម្រើជូនជាចំណីចក្ខុដល់ទស្សនិកជនបន្តទៀត ដែលមានដូចជា រឿង «សព្វសិទ្ធិ» រឿង «បំណុលម្ដាយ» រឿង «សង្គ្រាមមរតក» និងរឿង «ឥទ្ធពលស្នេហ៍ក្នុងភ្លើងបណ្តាសា» រួមទាំងខ្សែភាពយន្តភាគដទៃៗទៀត។ តារាកម្ពុជាយើងដែលរំពឹងនឹងចូលរួមសម្តែងក្នុងខ្សែរឿងទាំងនេះមានដូចជា លោក អែត វីន កញ្ញា ស៊ិន យូប៊ីន លោក ខាត់ វៃហាំង និងតារាសម្តែងជាច្រើនទៀត ។

ដោយឡែករឿង «តួខ្ញុំ គេសម្តែង» និងរឿង «អ្នកម៉ាក់វ័យក្មេង» ក៏ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង៩យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រផងដែរ។ នៅដើមឆ្នាំ២០២០ ឆាប់ៗនេះ ភាពយន្តភាគខ្មែរថ្មីមួយទៀត ដែលនឹងត្រៀមខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្តទៀតគឺរឿង «បំណុលម្តាយ» មានរយៈពេល២ម៉ោង ចាប់ពីម៉ោង៧ ដល់៩យប់ និងបន្ថែមម៉ោងផ្សាយនៅពេលយប់ចាប់ពីម៉ោង៩ ដល់ម៉ោង១០ និង៣០នាទីយប់៕

ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T