ទីបំផុត Kendall ដាច់ចិត្តបើកបង្ហាញ ទិដ្ឋភាពខាងក្នុងផ្ទះតម្លៃជិត៩លានដុល្លារហើយ

//s5.kh1.co/44/4467713a33b671c6dffeb0af7cf6314fd76bd187.jpg
តារា & កម្សាន្ដ

 ១១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ បើនិយាយពី តារាបង្ហាញម៉ូត កំពូលលំដាប់ថ្នាក់ពិភពលោក មហាជនរាល់គ្នាច្បាស់ជានឹកឃើញដល់នាង Kendall Jenner ជាក់ជាមិនខាន។ ដោយសារតែ រូបសម្ផស្សស្រស់ស្អាតបូករួមនឹង កេរ្ត៍ឈ្មោះល្បីល្បាញផងនោះ ទើបធ្វើឲ្យ Kendall អាចរកចំណូលបាន វាល់លានដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ កាលពី២ឆ្នាំមុន បានលេចលឺដំណឹងមកថា តារាស្រីវ័យ២២ឆ្នាំរូបនេះ ហ៊ានចំណាយលុយរហូត ទៅដល់ជិត ៩លានដុល្លារ ទិញផ្ទះវីឡាមួយ យ៉ាងធំស្កឹមស្កៃ។ យ៉ាងណាមិញ តាំងពីពេលនោះមក Kendall មិនដែលបើកបង្ហាញពី រូបរាងផ្ទះ និងទិដ្ឋភាពខាងក្នុង ឲ្យហ្វេនៗបានដឹងទេ។

ដោយឡែក កាលពីពេលថ្មីៗនេះ តារាបង្ហាញម៉ូតដ៏ល្បីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលមួយ បន្ទាប់ពីរូបនាង ដាច់ចិត្តបើកបង្ហាញផ្ទះវីឡា មានតម្លៃខ្ទង់លានដុល្លារ មួយនោះហើយ។ តាមរយៈរូបភាពទាំងនោះ គេឃើញថា ផ្ទះរបស់ Kendall មានម៉ូតលក្ខណៈអេស្ប៉ាញ ពិតជាមានភាពប្រណិត និងរបៀបរៀបរយខ្លាំងណាស់ ដោយបំពាក់សុទ្ធតែគ្រឿងសង្ហារឹមថ្លៃៗ និងទំនើបទាន់សម័យមិនណយទេ។

អ្វីដែលកាន់តែពិសេស ជាងនោះទៅទៀតគឺ គេហដ្ឋាននេះពិតជាសមនឹង តម្លៃថ្លៃបែបនេះហើយ ដោយមានទាំងទីធ្លាលេងTennis និងអាងហែលទឹក ផ្ទាល់ខ្លួនទៀតផង ធ្វើឲ្យហ្វេនៗ ឃើញរូបភាពហើយសរសើរ និងប្រាថ្នាចង់រស់នៅណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
រូបភាពផ្ទះរបស់ Kendall 
រូបភាពផ្ទះរបស់ Kendall 
រូបភាពផ្ទះរបស់ Kendall 
រូបភាពផ្ទះរបស់ Kendall 
រូបភាពផ្ទះរបស់ Kendall 
រូបភាពផ្ទះរបស់ Kendall 
រូបភាពផ្ទះរបស់ Kendall 
រូបភាពផ្ទះរបស់ Kendall 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T