ចាំទេថាមានស្នេហាដំបូងពីពេលណា? ពេលខ្លះគិតសូម្បីតែរឿងមានកូនប៉ុន្មាននាក់ ដាក់ឈ្មោះថាមិចខ្លះ...

//s5.kh1.co/83/8358712433973a252b85619e016b89efcb245b7e.jpg
យល់ដឹង

 ១១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

នៅពេលដែលយើងគិតពីស្នេហាដំបូង យើងនឹងរំឮកពេលវេលាដែលយើងនៅថ្នាក់វិទ្យាល័យឬមហាវិទ្យាល័យ។ ការចងចាំទាំងនោះធ្វើឲ្យយើងញញឹម ព្រោះវាមានទាំងការសប្បាយ និងការខ្វល់ចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែស្នេហាដំបូង (First Love) វាបានបង្កប់នូវលក្ខណៈពិសេសមួយនៃការចងចាំដែលមិនអាចបំភ្លេចបាន បើទោះបីមកដល់ឥឡូវយើងបានផ្តើមដង្ហើមស្នេហ៍ថ្មីជាមួយមនុស្សម្នាក់ផ្សេងទៀតក៏ដោយ។

ហេតុអ្វីបានជាស្នេហាដំបូងមានលក្ខណៈពិសេសនិងមានឥទ្ធិពលខ្លាំងម៉្លេះ?

អស់ចម្ងល់ក្រោយអាន៦ចំណុចនេះ៖

https://s5.kh1.co/__image/w=500,h=313,q=100/65/6556ce13f9f681f4956b4cfe52aac788b77c28e1.jpg

១.​ ស្នេហាដំបូង ជាបទពិសោធន៍ដែលថ្មីស្រឡាង៖

បទពិសោធន៍ដែលអ្នកបានជជែកជាមួយមនុស្សម្នាក់។​ ទៅណាជាមួយគ្នា ញាំអី រឺចែករំលែករឿងរ៉ាវជីវិតមិនចេះតិច... គេអាចនឹងកាន់ដៃអ្នក ថើបថ្ពាល់ រឺថ្ងាសជាលើកដំបូង​ ពេលរំឮកដល់រឿងនោះអ្នកនឹងផ្ទុះសំណើច។ មូលហេតុ ព្រោះនេះជាលើកទីមួយហើយដែលអ្នកជួបប្រទះនូវភាពរីករាយដែលមិនធ្លាប់មានពីមុនទាល់តែសោះ។

https://s5.kh1.co/__image/w=360,h=389,q=100/80/806059a8f2a4d097a3f100745d7b44494fe0ac5f.jpg

២. អារម្មណ៍រំជួលចិត្តខ្លាំងមិនធ្លាប់មាន

ការដែលធំឡើងជាមួយគ្រួសារ រឺមិត្តភក្តិ អ្នកមានអារម្មណ៍ថាស៊ាំនឹងទិដ្ឋភាពនៃអារម្មណ៍រីករាយបែបនោះ។ ក្រោយមកមានមនុស្សប្លែកមុខម្នាក់ចូលមកស្តាប់​ និងចែករំលែកនូវលក្ខណៈផ្អែមល្ហែមមកកាន់អ្នក វាប្រៀបដូចជាការបោះជំហានទៅកាន់កន្លែងថ្មីមួយដែលអ្នកចង់បានពីមនុស្សមានភេទផ្ទុយគ្នា។វាគឺជាអារម្មណ៍នៅពេលដែលអ្នកទន្ទឹងរង់ចាំអ្វីដែលកើតឡើងនាពេលអនាគត។

https://s5.kh1.co/__image/w=650,h=366,q=100/15/15052b04f93c3cdb03a3778dec5e1d5b5830bb87.jpg

៣.គ្រាដែលបេះដូងស្រឡះ

នៅពេលដែលយើងឈានជើងឡើងជណ្តើរនៃសេចក្តីស្រឡាញ់ដំបូង យើងមិនធ្វើវាដោយចេតនាអាក្រក់ឡើយ។ យើងធ្វើអ្វីមួយដោយក្តីបរិសុទ្ធ និងស្មោះត្រង់នាគ្រាដំបូង។ យើងមិនបារម្ភទេថាថ្ងៃណាមួយរឿងមិននឹកស្មាននឹងកើតឡើង។​ហើយយើងក៏ចាំអ្វីគ្រប់យ៉ាងទាំងក្នុងខួរក្បាល និងបេះដូង។

៤. គ្រាដែលមិនចេះកើតទុក្ខ

ជាទូទៅនៅពេលដែលយើងមិនទាន់មុជជ្រៅទៅក្នុងទំនាក់ទំនង ជាក្តីស្រលាញ់លើកដំបូង យើងនៅក្មេងនៅឡើយប្រហែលជានៅថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ។ យើងមិនទាន់មានទំនួលខុសត្រូវ រឺចេះកើតទុកលើអ្វីមួយឲ្យធំជាងទំហំស្នេហាដែលយើងមានឲ្យគ្នានៅឡើយ។ មិនចាប់បារម្ភថា​ ត្រូវទទួលខុសត្រូវលើការបង់ពន្ធចំណូលរកស៊ីគ្រប់គ្រងផ្ទះ មិនបាច់ព្រួយបារម្ភពីអាជីពនិងការងារអ្វីទេ។រឿងតែមួយគត់ដែលយើងចង់បាន គឺទទួលបានពិន្ទុល្អហើយមានពេលវេលាជាច្រើនសម្រាប់ស្នេហា និងក្តីរំភើបនាថ្ងៃបុណ្យនៃក្តីស្រឡាញ់ រឺខួបកំណើត ព្រមទាំងឃើញមុខគ្នារាល់ថ្ងៃ។ ពេលយើងកាន់តែចាស់ទុំឡើង យើងមានទំនួលខុសត្រូវហើយយើងមិនដែលមានឱកាសអង្គុយគិតតែរឿងស្នេហាមួយមុខទៀតទេ។

https://s5.kh1.co/__image/w=650,h=401,q=100/e8/e8873f3d68155a513cd8ddb6d6906c9080360be4.jpg

៥. នៅខ្ចីគំនិត ហើយជឿថាស្នេហ៍ពិត ប្រាកដជាមាន

ស្នេហាដំបូង គឺជាពេលវេលាដែលអ្នកជឿជាក់ថាទំនាក់ទំនងរបស់អ្នកល្អឥតខ្ចោះហើយមានន័យថាស្ថិតស្ថេរជារៀងរហូត។ អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកមាន; មិនមានការសោកស្តាយ ស្រឡាញ់ខ្លាំង​និងហ៊ានលះបង់ដោយគ្មានលក្ខខណ្ឌ។ គ្មានការរំពឹងទុកថានឹងឈឺចាប់ទេ ហើយមានអារម្មណ៍ថា អ្នកទាំងពីរនៅក្នុងពិភពលោកដ៏ស្រស់ស្រាយជាទីបំផុត។

https://s5.kh1.co/__image/w=650,h=407,q=100/60/6032f34923b40142b5020f346856ab3fc8744bf7.png

៦. គិតអ្វីគ្រប់យ៉ាងថាមែនទែន

គ្រាន់តែវិធីដែលគេស្រលាញ់យើងដំបូង ធ្វើឲ្យយើងយល់ថាមានក្តីសុខ​ និងសុវត្ថិភាព។ យើងតែងស្រមើរស្រម៉ៃថា នឹងអាចរៀបការជាមួយគេនាពេលអនាគត។ ពេលខ្លះគិតសូម្បីតែរឿងមានកូនប៉ុន្មានអ្នក ដាក់ឈ្មោះថាមិចខ្លះ ទាំងដែលការពិតកំពុងនៅរៀនសូត្រនៅឡើយ។ យើងជឿថាយើងគិតត្រូវ ហើយគេនឹងគិតដូចយើងដែរ។​ តែអ្វីៗក៏អាចប្រែប្រួលនាពេលបន្ទាប់៕

ប្រភព៖ WomenNow

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T