កំហុសមិនគួរកើតមាន! អ្នកចាំទីក្រុម Genk ញាក់លេងសើចមុខទី ខុសបច្ចេកទេស ត្រូវខ្សែប្រយុទ្ធ Napoli ឆាបបានស៊ុតបញ្ចូលទី (មានវីដេអូ)

//s5.kh1.co/78/78adb0d53d6476f9c5dd326dbc87d4dfef86af8f.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្រុម Napoli ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន San Paolo ទទួលស្វាគមន៍ក្រុមភ្ញៀវ Genk ក្នុងព្រឹត្តិការណ៍ Champions League ដែលជាការប្រកួតប្រចាំពូល F កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះមានឱកាសសម្រុកច្រើនទៅលើក្រុមភ្ញៀវ ដោយស៊ុតបាន១១ជើង ចំគោលដៅ៥ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន១១ជើង ចំគោលដៅ២ដង។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើបានដោយកីឡាករ ២រូបផ្សេងគ្នា ដោយខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញកីឡាករ Arkadiusz Milik ស៊ុតបាន Hat-trick រីឯខ្សែបម្រើប្រយុទ្ធឆ្នើមសញ្ជាតិប៊ែលហ្សិកកីឡាករ Dries Mertens ស៊ុតគ្រាប់ទី៤ នៅពាក់កណ្ដាលតង់ទី២។

គ្រាប់ទី១របស់កីឡាករ Arkadiusz Milik ក្រោយអ្នកចាំទីក្រុម Genk ញាក់ខុសបច្ចេកទេស
គ្រាប់ទី១របស់កីឡាករ Arkadiusz Milik ក្រោយអ្នកចាំទីក្រុម Genk ញាក់ខុសបច្ចេកទេស
ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Arkadiusz Milik
ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Arkadiusz Milik
កីឡាករ Dries Mertens ពាក់លេខ១៤ 
កីឡាករ Dries Mertens ពាក់លេខ១៤ 
កីឡាករ Arkadiusz Milik
កីឡាករ Arkadiusz Milik

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Napoli បានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Genk ក្នុងលទ្ធផល ៤ទល់នឹង០។ តាមរយៈលទ្ធផលនេះ បានជួយឲ្យក្រុម Napoli ឡើងឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល F មាន១២ ពិន្ទុ តោងដៃក្រុមលេខ១ Liverpool ដែលមាន១៣ពិន្ទុ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុម Genk ៦ប្រកួតកន្លងទៅ មានត្រឹម១ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៤ ធ្លាក់វគ្គជម្រុះក្នុងពូល៕

តារាងពិន្ទុក្នុងពូល​ F
តារាងពិន្ទុក្នុងពូល​ F

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោមនេះ៖

វីដេអូ Highlights (ប្រភព Goal)
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T