បើមានលុយក្រោម ២០០​ដុល្លារ ចង់ទិញទូរស័ព្ទស្មាតហ្វូន អាចពិចារណាម៉ាកនេះបាន!

//s5.kh1.co/3f/3f997968499b21d2360cbbc6af0a69e6a0ebe3d1.jpg
បច្ចេកវិទ្យា

 ១១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើយើងនិយាយពីទីផ្សារស្មាតហ្វូន ពិតជាប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់នៅក្នុងឆ្នាំនេះ។ ទូរស័ព្ទជាច្រើនម៉ាកច្រើនស៊េរីបានសម្ពោធនៅក្នុងឆ្នាំនេះ។ យើងអាចសង្កេតឃើញថា ម៉ូដែលទូរស័ព្ទថ្មីៗ ពិតជាខុសៗគ្នា តែយើងនៅតែមិនអាចបែងចែកដាច់ពីភាពខុសគ្នាបានឡើយ ជាពិសេស ប្រសិនបើយើងមានថវិកាសមល្មម តើប្រភេទទូរស័ព្ទម៉ូដែលណា ដែលគួរតែសាកសមនឹងតម្លៃដែលត្រូវទិញមកប្រើ?
ជាមួយនឹងការប្រកួតប្រជែងតម្លៃរបស់ស្មាតហ្វូននៅលើទីផ្សារក៏រឹតតែខ្លាំងឡើងៗ ក្រុមហ៊ុន realme ក៏បាននាំយកនូវម៉ូដែលស៊េរី realme 5 និងម៉ាក realme ដទៃទៀតជាមួយនឹងកម្លាំង ឈីបខ្លាំងអស្ចារ្យ​ ដែលជាអាវុធពិសេសសម្រាប់យកមកប្រកួតប្រជែងក្នុងទីផ្សារទូរសព្ទដៃ ដែលមានកាមេរ៉ាក្រោយរហូតដល់ទៅ ៤គ្រាប់មកជាមួយ សម្រាប់ទូរស័ព្ទដែលចាប់ពីតម្លៃ ១៥៩ ដុល្លារឡើងទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន realme 5
ស្មាតហ្វូន realme 5

តោះមកមើលទាំងអស់គ្នានូវលក្ខណៈសម្បត្តិ (specs) របស់ស្មាតហ្វូន realme ដូចខាងក្រោម៖  

- សមត្ថភាពកម្លាំងរបស់ Realme 5  

ទូរស័ព្ទស្មាតហ្វូន Realme 5 បំពាក់ដោយបន្ទះឈីប Snapdragon 665
ជាធម្មតានឹងមានគេសួរថា តើបន្ទះឈីបល្អអាចយកធ្វើអ្វីបានខ្លះ?
បន្ទះឈីបល្អ គឺតែងតែធ្វើឱ្យការប្រតិបត្តិការមានស្ថេរភាព ជាពិសេសនៅពេលលេងហ្គេម។ ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនប្រហែលជាមិនបានដឹងនោះគឺ បន្ទះឈីបដែលល្អនោះគឺ ជួយកាត់បន្ថយការប្រើប្រាស់ថាមពលថ្មឲ្យអស់តិច។ នេះមានន័យថាបន្ទះឈីបល្អ មិនត្រឹមតែជួយឲ្យទូរស័ព្ទដំណើរការលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើថាមពល ថ្មអាចប្រើប្រាស់បានយូរថែមទៀតផង។ ឈីប Snapdragon 665 ទទួលបានពិន្ទុដល់ ៧.៧១៩ ខណៈពេលដែលការធ្វើតេស្តក្រាហ្វិច T-Rex នៅ GFXbench អាចគ្រប់គ្រងបានរហូតដល់ ៥០ ហ្វ្រេមក្នុងរយៈ១វិនាទី នៅក្នុងជំនាន់ PCMark ។ បើប្រៀបធៀបទៅនឹង Helio P70 ជាទូទៅ ឈីប Snapdragon 665 មានពិន្ទុល្អប្រសើរជាងនៅក្នុងការលេងហ្គេម ប៉ុន្តែសម្រាប់ស៊ីភីយូវិញ (CPU) គឺប្រហាក់ប្រហែលគ្នា។

ស្មាតហ្វូន realme 5
ស្មាតហ្វូន realme 5

- កម្លាំងថ្ម 5000mAh សម្រាប់ Realme 5

ទូរស័ព្ទ realme 5 មានកម្លាំងថ្មរហូតដល់ 5000mAh ដែលមានថាមពលថ្មអាចប្រើប្រាស់បានយូរ  ដែលធ្វើឲ្យអ្នករីករាយក្នុងការលេងកម្សាន្តជាមួយនឹងទូរស័ព្ទរបស់អ្នក។ ជាមួយថាមពលដ៏អច្ឆរិយៈនេះ អ្នកអាចលេងហ្គេមផាប់ជី (PUBG) ដោយគ្មានការព្រួយបារម្ភបានរហូតដល់ 8.53 ម៉ោង ធានាថាបាញ់រហូតដល់ខ្ជិលតែម្តង ឬអ្នកអាចប្រើប្រាស់ថាមពលថ្មនេះយកទៅមើលវីដេអូវិញ បានរហូតដល់ 20.9 ម៉ោងឯណោះ ឬក៏អាចស្តាប់ចម្រៀងបានរហូតដល់ 30.88 ម៉ោង និយាយទៅធានាថាមិនឲ្យទាស់ចិត្តរឿងអស់ថ្ម។ ជាមួយថ្មភ្លោះ និងបន្ទះដែកមិនច្រេះ ដែលអាចជួយការពារនូវសុវត្ថិភាពកម្តៅទូរស័ព្ទ។ ហើយសម្រាប់វត្ថុធាតុដើមដែលការពារកម្តៅទូរស័ព្ទ ត្រូវបានប្រើដើម្បីស្រោបជុំវិញស៊ុមទូរស័ព្ទមកតែម្តង។ 

ស្មាតហ្វូន realme 5
ស្មាតហ្វូន realme 5

- Realme 5 - កាមេរ៉ា ៤ គ្រាប់ តម្លៃក្រោម ១៦០ ដុល្លារ

អ្វីៗដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ទូរស័ព្ទស្មាតហ្វូន Realme 5 គឺជាទូរស័ព្ទដំបូងគេបង្អស់ដែលបំពាក់កាមេរ៉ាចំនួន៤គ្រាប់ ដែលត្រូវបានដាក់លក់ក្នុងតម្លៃក្រោម ១៦០ដុល្លារ លើទីផ្សារក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនទូរស័ព្ទដៃ Realme កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងពីអតិថិជនផងដែរ។ ក្រៅពីកាមេរ៉ាគោលទំហំ ១២ មេហ្គាភិចសែល និង កាមេរ៉ាទំហំ ២ មេហ្គាភិចសែល សម្រាប់គណនាជម្រៅរូបភាព  ទូរស័ព្ទ realme ក៏បានភ្ជាប់ជាមួយកាមេរ៉ាទូលាយ ៨ មេហ្គាភិចសែល អាចថតរហូតដល់ ១១៩ ដឺក្រេនៃរូបភាពដែលបានថត និងកាមេរ៉ាឡែនម៉ាក្រូ ទំហំ ២មេហ្គាភិចសែលសម្រាប់ការថតរូបជិត បានយ៉ាងច្បាស់ល្អ។ កាមេរ៉ាគោលកម្រិតអាប់ភិចឆើ (aperture)  f/1.8 និង PDAF ដែលអាចចាប់កម្រិតរូបភាពបានច្បាស់ និងរហ័ស។
សម្រាប់កាមេរ៉ាទូលាយ (ultra-wide-angle) មិនអាចចាប់រូបភាពដោយស្វ័យប្រវត្តិបានល្អ ដូចកាមេរ៉ាដើមនោះទេ ប៉ុន្តែវាមានសមាសភាពសម្រាប់ថតរូបពេលយប់បានល្អ ជាមួយនឹងមុខងារ ( Nightscape)។ កាមេរ៉ាឡែន Macro ដែលមានកម្រិតអាប់ភិចឆើ (aperture) តូចរហូតដល់ f/2.8 អាចឲ្យអ្នកផ្តិចយករូបភាពដែលនៅកៀកក្នុងកំរិតជិតបំផុត នឹងគុណភាពច្បាស់ល្អនៅពេលដែលមានពន្លឺគ្រប់គ្រាន់។

ស្មាតហ្វូន realme 5
ស្មាតហ្វូន realme 5

បច្ចុប្បន្ននេះ ទូរស័ព្ទ realme 5 គឺជាទូរស័ព្ទស្មាតហ្វូនដែលល្អ សម្រាប់ទូរស័ព្ទដែលមានតម្លៃក្រោម ២០០ ដុល្លារ ។ ក្នុងតម្លៃចាប់ពី ១៥៩ដុល្លារ អ្នកទាំងអស់គ្នាអាចទទួលបានស្មាតហ្វូនម៉ូដែល realme 5 ដែលបំពាក់ជាមួយកាមេរ៉ា ៤គ្រាប់ ថ្ម 5000 mAh និងបន្ទះឈី​បមានថាមពលខ្លាំងដែលស្មានមិនដល់៕

ស្មាតហ្វូន realme 5
ស្មាតហ្វូន realme 5
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T