ទីបំផុតអ្នកស្រាវជ្រាវបង្ហាញពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ហើយ គឺស្ថិតក្នុងទម្រង់លើកដៃ «ប្រណម្យត្រឹមដើមទ្រូង»

//s5.kh1.co/d6/d654affc14498b0cd2ce345500fa3fb4c5d9c91d.jpg
សង្គម

 ១១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

(សៀមរាប)៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋាន របស់មតិនីមួយៗនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក ជាវ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។

ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នា រវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់ និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕

https://s5.kh1.co/__image/w=650,h=887,q=100/d9/d90bfc7065a2e535e216a7f065179fda93059d5d.jpg
https://s5.kh1.co/__image/w=650,h=797,q=100/f9/f95ee14359dfae6dc358d5dfb00556469a1b3d2e.jpg
https://s5.kh1.co/__image/w=650,h=374,q=100/d6/d67b4f596fb096570a10ff367ff06af3ca07c3cc.jpg
https://s5.kh1.co/__image/w=650,h=352,q=100/00/0074248d6592129da9ec12555ca4909faaa3028e.jpg
https://s5.kh1.co/__image/w=650,h=383,q=100/e5/e553cca7da3e5ce7a2ef720a29ace7564231f9ac.jpg
https://s5.kh1.co/__image/w=650,h=402,q=100/d4/d4a2d36ddca55fd7b5f0173c05d60aabb1b9f9ec.jpg
https://s5.kh1.co/__image/w=650,h=340,q=100/4f/4f66333d0183656ced4496e5b75a6e9355ed7b5e.png

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T