លឿនដូចព្យុះ! Liverpool ចំណាយពេលត្រឹម១នាទីស៊ុតបញ្ចូលទីបាន២គ្រាប់ទៅលើក្រុម Salzburg (មានវីដេអូ)

//s5.kh1.co/89/89f308455b1db5a540805092e30e0339f65ef264.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អូទ្រីស៖ ក្រុមហង្សក្រហម Liverpool បានឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍​ Champions League បន្ទាប់ពីយកឈ្នះក្រុម Salzburg ក្នុងលទ្ធផល ២ទល់នឹង០ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះ Salzburg ស៊ុតបាន៩ជើង ចំគោលដៅ៦ដង ចំណែកឯក្រុមភ្ញៀវ Liverpool ស៊ុតបាន១៩ជើង ចំគោលដៅ៧ដង​​ សម្រេចទីបាន២គ្រាប់។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

​គ្រាប់បាល់ចាប់ផ្ដើមកើតមានឡើងក្នុងតង់ទី២ ដោយខ្សែបម្រើ Naby Keita ស៊ុតគ្រាប់ទី១ឲ្យ Liverpool នៅនាទីទី៥៧ ត្រឹម១នាទីក្រោយមក ខ្សែប្រយុទ្ធស្លាបសញ្ជាតិអេហ្ស៊ីប កីឡាករ Mohamed Salah ក៏បន្ថែមគ្រាប់ទី២ នៅនាទីទី៥៨។

១គ្រាប់របស់កីឡាករ Naby Keita
១គ្រាប់របស់កីឡាករ Naby Keita
ការអបអរគ្រាប់បាល់ទី១
ការអបអរគ្រាប់បាល់ទី១
១គ្រាប់របស់កីឡាករ Mohamed Salah
១គ្រាប់របស់កីឡាករ Mohamed Salah

ដូច្នេះបញ្ចប់៩០នាទីក្រុម Salzburg​ បានរងបរាជ័យក្រោមថ្វីជើងក្រុម Liverpool ក្នុងលទ្ធផល ០ទល់នឹង២។ តាមរយៈជ័យជម្នះនេះជួយឲ្យក្រុម Liverpool ឈរកំពូលតារាងក្នុងពូល F ដោយមាន១៣ពិន្ទុ ក្នុងដៃ ខណៈក្រុម Salzburg ឈរចំណាត់ថ្នាក់លេខ៣ មាន៧ពិន្ទុ។

តារាងពិន្ទុក្នុងពូល F
តារាងពិន្ទុក្នុងពូល F

គួរឲ្យដឹងដែថា ក្នុងពូល F ២ក្រុមដែលត្រូវឡើងទៅលេងវគ្គ១៦ក្រុម មានដូចជាក្រុមលេខ១ Liverpool និងក្រុមលេខ២​​ Napoli ចំណែកឯក្រុមលេខ៣ Salzburg ធ្លាក់ទៅលេងក្របខណ្ឌ Europa League៕

វីដេអូ Highlights (ប្រភព Goal)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T