តើអ្នកមានជំងឺធ្លាក់ទឹកចិត្ត ឬមួយគ្រាន់តែអស់កម្លាំង?

//s5.kh1.co/29/293dad0efabd555a8ea214962f02a98367b464fc.jpg
នារី

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ស្ថានភាពនៃការគេង និងជំងឺធ្លាក់ទឹកចិត្ត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺធ្លាក់ទឹកចិត្តបានក្លាយជាជំងឺលាក់មុខដ៏កាចសាហាវដែលបានឆក់យកជីវិតមនុស្សរាប់រយនាក់ក្នុងប្រទេសនីមួយៗ ក្នុងមួយឆ្នាំៗ។ ស្ថាប័ន World Art បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា បច្ចុប្បន្នមានប្រជាជនមិនតិចជាង ២០ លាននាក់ទេ ដែលមានជំងឺធ្លាក់ទឹកចិត្ត និងមានបញ្ហាទាក់ទងនឹងការគេងមិនលក់។

អ្នកដែលកំពុងអានអត្ថបទនេះ អាចនឹងមានការបារម្ភពីស្ថានភាពរបស់ខ្លួន ថាតើយើងអាចដឹងយ៉ាងម៉េចបានថាយើងគ្រាន់តែហត់នឿយ ឬយើងមានជំងឺធ្លាក់ទឹកចិត្ត?

ចំពោះមនុស្សហត់នឿយដោយសារការគេងមិនចេះស្កប់ស្កល់មានរោគសញ្ញា៖

  1. អារម្មណ៍ឆេវឆាវ
  2. ខ្វះថាមពល និងកម្លាំងចិត្ត
  3. ឆាប់ខឹង

ចំណែកអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តអាចមានបញ្ហាជាមួយនឹងការគេងមិនស្កប់ស្កល់ផងដែរ។

https://s5.kh1.co/__image/w=650,h=434,q=100/0e/0e10b618597972ac7b6c81d8670b0a253546b9e7.jpg

លក្ខណៈសម្គាល់រោគសញ្ញារបស់អ្នកមានជំងឺធ្លាក់ទឹកចិត្ត

អ្នកជំនាញដែលសិក្សាលើផ្នែកនៃការគេងរបស់មនុស្ស​ និងជាស្ថាបនិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រMenlo Park បាននិយាយអំពីភាពខុសគ្នារវាងការគេងមិនលក់ និងអារម្មណ៍របស់អ្នកមានជំងឺធ្លាក់ទឹកចិត្ត។

រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួមមាន៖

  1. គេងមិនលក់
  2. អារម្មណ៍មិនល្អ
  3. កង្វះថាមពល
  4. អារម្មណ៍នៃភាពអស់សង្ឃឹម, កំហុស, ឬទាំងពីរ
  5. ឆាប់ភ័យ និងព្រួយបារម្ភច្រើន
  6. មានគំនិតចង់ធ្វើអត្តឃាតជាញឹកញាប់។

បញ្ហាទាំងនេះ បណ្តាលឲ្យអ្នកជំងឺអស់សង្ឃឹម និងមើលឃើញពិភពលោកក្នុងផ្លូវអវិជ្ជមាន។​ តែយ៉ាងណា គេពិតជាត្រូវការ កម្លាំងចិត្តពីមនុស្សជុំវិញខ្លួន ជាជាងពាក្យរិះគន់​ និងរើសអើង៕

https://s5.kh1.co/__image/w=520,h=347,q=100/c5/c51cf8586befaf0054a8f11c44460fb36ea55273.jpg
Panhara
ឈូក ទិត្យបញ្ញារ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T