ដួង ម៉ានិច លេចធ្លោណាស់ ជាមួយឈុតនាគទេព ក្នុងកម្មវិធីបុណ្យកត្តញ្ញូបុព្វបុរស

//s5.kh1.co/aa/aa77cae33749a2c2d3df4defca6e199d439a19d4.jpg
តារា & កម្សាន្ដ

 ១១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ កញ្ញា ដួង ម៉ានិច ដែលជាតារាសម្ដែងស្រី និយមភាពស៊ិចស៊ី កាន់តែមានប្រជាប្រិយភាព កើនឡើងជាលំដាប់ និងមានការងារធំៗមិនចេះដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គម ចាំតាមដានពី សកម្មភាពប្រចាំថ្ងៃ និងសម្រស់ដ៏លេចធ្លោ របស់នាងក្នុងបណ្ដាញសង្គមជានិច្ច។ ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ ដួង ម៉ានិច បានចូលរួមក្នុងកម្មពិធី បុណ្យកត្តញ្ញូ បុព្វបុរស មនុស្សនាគទេព ដែលនេះជាឆ្នាំទី៣ហើយ អមដោយតារាស្រី ប្រុសជាច្រើនរូបទៀត។

អ្វីដែលពិសេស ដួង ម៉ានិច បានតុបតែងខ្លួន យ៉ាងលេចធ្លោ ក្នុងឈុតប្រពៃណីខ្មែរ មានការច្នៃម៉ូតយ៉ាងប្លែកភ្នែក ជានាគទេព មើលទៅពិតជាសមសួនជា នារីខ្មែរណាស់។

ដោយឡែក មានអ្នកគាំទ្រជាច្រើន បានសរសើរដល់រូបសម្ផស្សរបស់ ម៉ានិច ថានាងមានភាពទាក់ទាញខ្លាំង មិនថាតុបតែងខ្លួន ក្នុងស្ទីលស៊ិចស៊ី ឬបែបប្រពៃណីបែបនេះទេ ស៊ីដាច់គេតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច ក្នុងឈុតនាគទេព
ដួង ម៉ានិច
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T