ចង់ស្រក់ទឹកភ្នែក! Felix និយាយលើកទឹកចិត្តដល់ កែវ សុខផេង នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ យ៉ាងដូច្នេះថា……. (មានវីដេអូ)

//s5.kh1.co/66/6685f6cb2fef0e64a523e602128d9a867a007a99.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ វិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ក្រោយប្រកួតចាញ់មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងលទ្ធផល ៥-៤ បន្ទាប់ពីចប់ការប្រកួត៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវគ្គកាត់សេចក្ដីដោយបាល់១១ម៉ែត្រ ៤គ្រាប់ដំបូងរបស់កម្ពុជាសុទ្ធតែធ្វើបានសម្រេច ប៉ុន្តែគ្រាប់ចុងក្រោយធ្វើមិនបានសម្រេចនោះទេ ដោយខ្សែប្រយុទ្ធ កែវ សុខផេង បានស៊ុតទៅបុកនឹងបង្គោលទី។ ក្រោយចប់ការប្រកួត នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ សុខផេង បានសុំទោសដល់ក្រុមទាំងមូល ចំពោះការមិនអាចសម្រេចទីបានមួយគ្រាប់នោះ ដែលជាការខកខានឱកាសដណ្ដើមមេដាយសំរឹទ្ធ។

កែវ សុខផេង សោកស្ដាយគ្រាប់បាល់
កែវ សុខផេង សោកស្ដាយគ្រាប់បាល់

យ៉ាងណាមិញ រំពេចនោះគ្រូបង្វឹករបស់កម្ពុជា លោក Felix G. Dalmas បានប្រាប់ទៅ កែវ សុខផេង វិញថា៖

“ខ្ញុំនិយាយដោយស្មោះត្រង់ បើសិនជាអ្នកមិនបានទាត់ Free-Kick ចូលទីដ៏អស្ចារ្យនោះទេ ប្រហែលជាយើងមិនអាចមានឱកាសទាត់បាល់១១ម៉ែត្រឡើយ។ ហើយប្រសិនបើអ្នកមិនបានទាត់ចូល ៣គ្រាប់នៅក្នុងវគ្គជម្រុះក្នុងពូលដែរនោះ យើងក៏មិនបានមកដល់ទីនេះដូចគ្នា។”

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T