២គ្រាប់កាលពីយប់មិញបច្ចេកទេសពិតៗ!! សៀង ចន្ធា ប្រើល្បឿនអូសស៊ុតគ្រាប់ទី១ ខណៈគ្រាប់ទី២ កែវ សុខផេង ស៊ុតបាល់ Free-kick កោងបញ្ចូលទីយ៉ាងអស្ចារ្យ (មានវីដេអូ)

//s5.kh1.co/76/763968168dc37aa596c755fdd685ae3ef207360f.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្នុងការប្រកួតដណ្ដើមលេខ៣ វិញ្ញាសាបាល់ទាត់បុរស ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ ក្រុមជម្រើសជាតិកម្ពុជា U-22 បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា U-22  តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងលទ្ធផល ៥-៤ ខណៈប្រកួតពេញ៩០នាទីក្រុមទាំងពីរស្មើគ្នា២ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើស ១១នាក់ដំបូងរបស់ក្រុមកម្ពុជា (រូបភាព: FFC)
ជម្រើស ១១នាក់ដំបូងរបស់ក្រុមកម្ពុជា (រូបភាព: FFC)

២គ្រាប់របស់កម្ពុជាធ្វើបានដោយកីឡាករឆ្នើម២រូប ដោយចាប់ផ្ដើមការប្រកួតក្នុងតង់ទី១ បានប្រមាណ២០វិនាទី ខ្សែប្រយុទ្ធស្លាបវ័យក្មេង កីឡាករ សៀង ចន្ធា ប្រើល្បឿន អូសដាច់ខ្សែការពារក្រុមមីយ៉ាន់ម៉ា ស៊ុតបញ្ចូលទីបានយ៉ាងល្អ ចំណែកឯគ្រាប់ទី២ ជាការប្រើបច្ចេកទេសស៊ុតបាល់ហ្រ្វីឃីគដ៏អស្ចារ្យពីសំណាក់កីឡាករ កែវ​ សុខផេង

កីឡាករ សៀង ចន្ធាពាក់លេខ១៧ (រូបភាព: FFC)
កីឡាករ សៀង ចន្ធាពាក់លេខ១៧ (រូបភាព: FFC)
កីឡាករ កែវ សុខផេង ពាក់លេខ១៤ (រូបភាព: FFC)
កីឡាករ កែវ សុខផេង ពាក់លេខ១៤ (រូបភាព: FFC)

សូមទស្សនាគ្រាប់បាល់ដ៏អស្ចារ្យទាំងពីរគ្រាប់របស់កម្ពុជា ខាងក្រោមនេះ៖

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T