ក្រោយបានលេខ៤នៅស៊ីហ្គេម Felix និយាយថា មិនយូរមិនឆាប់ទេកម្ពុជានឹង…….

//s5.kh1.co/88/8837aaef38f075f861a54572cf3899ef06731d5c.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កម្ពុជា បានសាងប្រវត្តិសាស្រ្តនៅស៊ីហ្គេមលើកទី៣០ វិញ្ញាសាបាល់ទាត់បុរស ដោយបានឡើងទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍កីឡាកម្រិតតំបន់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ

យ៉ាងណាមិញ កម្ពុជាមិនអាចប្រជែងបានមេដាយនោះទេ ដោយទទួលបានត្រឹមតែចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ។ ប៉ុន្តែគ្រូបង្វឹករបស់កម្ពុជា លោក Felix G. Dalmas បានបង្ហាញសុទិដ្ឋិនិយមថា មិនយូរមិនឆាប់នោះទេ ក្រុមគោព្រៃកម្ពុជានឹងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់បាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ បុរសសញ្ជាតិអាហ្សង់ទីន Felix G. Dalmas បានលើកឡើថា៖

“ក្រោយបញ្ចប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រៅពីលទ្ធផល ខ្ញុំមើលឃើញពីការរីកចម្រើនរបស់ក្រុម។ បើយើងនៅតែរក្សាភាពវិជ្ជមាននេះ មិនយូរមិនឆាប់យើងនឹងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់បាន។”

លោក Felix G. Dalmas
លោក Felix G. Dalmas

គួរបញ្ជាក់ឡើងវិញដែរថា កម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៤ វិញ្ញាសាបាល់ទាត់បុរសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ក្រោយប្រកួតចាញ់មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ បន្ទាប់ពីចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២ នៅក្នុងវគ្គដណ្ដើមមេដាយសំរឹទ្ធ៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T