ក្រុមចោរហេកឃ័ររុស្ស៊ីលួចលុយ១០០លានដុល្លារ ពីបណ្ដាធនាគារអន្តរជាតិ

//s5.kh1.co/04/04c42a683afd131b141f17dada96915ad9b30a22.jpg
បច្ចេកវិទ្យា

 ១០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ អគ្គនាយកដ្ឋានរតនាគារជាតិអាមេរិកបានចោទប្រកាន់ពួកក្រុមហេកឃ័ររុស្ស៊ីដែលបានប្រឆាំងច្បាប់ឧក្រិដ្ឋកម្មតាម​ប្រព័ន្ធអ៊ីន​ធឺណេត។ ក្រុមមួយនេះត្រូវបានគេស្គាល់ឈ្មោះថា Evil Corp ហើយពួកគេបានលួចយកលុយ១០០លានដុល្លារពីម្ចាស់គណនីនៅសហរដ្ឋអាមេរិក និងពីធនាគារអន្តរជាតិដទៃទៀត។ ពួកក្រុម Evil Corp បានបង្កើតមេរោគមួយដែលមានឈ្មោះថា Dridex ហើយបានដាក់ឲ្យវាបន្លំលួចចូលគណនីធនាគារពីឧបករណ៍ដទៃ និងធ្វើបានដោយជោគជ័យទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មេរោគ Dridex បង្កើតដោយក្រុម Evil Corp
មេរោគ Dridex បង្កើតដោយក្រុម Evil Corp

បន្ទាប់មកពួកគេអាចប្រើប័ណ្ណសំគាល់ខ្លួនក្លែងក្លាយរបស់អ្នកដទៃដើម្បីចូលដកប្រាក់ ឬផ្ទេរប្រាក់ចូលទៅកាន់គណនីផ្ទាល់ខ្លួនរបស់ក្រុម Evil Corp ទៀតផង។ សកម្មភាពរបស់ក្រុមនេះបង្កើតបានអង្គការមួយជាផ្លូវការដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត។ នៅអង្គការនេះដឹកនាំដោយជនជាតិរុស្ស៊ីពីរនាក់គឺ Maksim Yakubets និង Igor Turashev៕

Maksim Yakubets នៅខាងឆ្វេង និង Igor Turashev នៅខាងស្ដាំ
Maksim Yakubets នៅខាងឆ្វេង និង Igor Turashev នៅខាងស្ដាំ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T