ហួសហេតុណាស់ ជនពិការក៏មិនលើកលែង ប៉ុនប៉ងប្លន់យករទេះរុញ (មានវីដេអូ)

//s5.kh1.co/b5/b5bbfc7c28aa973dfb07a6698c1ea4854947b2c6.jpg
សង្គម

 ១០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ បុរសម្នាក់នៅរដ្ឋអារីហ្សូណា ប៉ុនប៉ងប្លន់យករទេះរុញពីស្ត្រីពិការម្នាក់មិនបានសម្រេច ពេលកំពុងជិះលើរថភ្លើង។ តាមការឲ្យដឹង ស្ត្រីរងគ្រោះអាយុ ២៦ឆ្នាំ ដែលមានឈ្មោះថា អូស្ទីនហ្សូរ៉ាស់  ត្រូវបុរសមិនស្គាល់អត្តសញ្ញាណម្នាក់រុញនាងចេញពីលើរទេះដោយបង្ខំ ក្នុងគោលបំណងយករទេះចុះពីលើរថភ្លើង តែភ្លាមៗនោះនាងបានស្រែកឲ្យអ្នករួមដំណើរជាមួយគ្នាជួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការឲ្យដឹងពីប៉ូលិសថា បុរសវ័យ ២៦ឆ្នាំខាងលើត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីមានមនុស្សរាប់ពាន់នាក់ចែករំលែករូបភាពរបស់ជនសង្ស័យនៅលើបណ្តាញសង្គម។

ប៉ូលិសបានបន្តទៀតថា ជនសង្ស័យក៏ស្ថិតក្រោមដីកាចាប់ខ្លួនពីមុនមកដែរ ហើយក៏ប្រឈមនឹងការចោទប្រកាន់ចំនួន៥ករណី ក្នុងនោះរួមមានការប្លន់ ការចាប់ជំរិត និងការរំលោភផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T