គ្រូធំ Man UTD ចេញមុខនិយាយថាជួរមុខរបស់ខ្លួនម្នាក់ នឹងល្អដូច Ronaldo

//s5.kh1.co/d9/d915ca2c06933b456ddfe943e577d1e9a5071d4e.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ កីឡាករ Marcos Rashford រកបានគ្រាប់បាល់ជាបន្តបន្ទាប់នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចំណែកឯទម្រង់លេងរបស់គេក៏មានការកើនឡើងគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Rashford រកបាន ១០គ្រាប់ហើយក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ហើយគេជាតួអង្គសំខាន់ដែលជួយឲ្យ Man UTD យកឈ្នះ Spurs និង Man City កាលពីសប្ដាហ៍មុនផងដែរ។

កីឡាករ Marcos Rashford
កីឡាករ Marcos Rashford

ជាមួយគ្នានេះ លោក Ole Gunnar Solskjaer បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះការវិវឌ្ឍខ្លួនយ៉ាងល្អរបស់ Rashford នៅរដូវកាលនេះ ហើយអ្នកចាត់ការទូទៅសញ្ជាតិន័រវេសរូបនេះឯកភាពថាខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Rashford នឹងមានសមត្ថភាពល្អដូចវីរបុរស Cristiano Ronaldo របស់ក្លិបបិសាចក្រហមដែរ។

“វាពិតជាងាយស្រួលប្រៀបធៀបពួកគេទាំងពីរនាក់ (Marcus Rashford និង Cristiano Ronaldo) ។ ពួកគេទាំងពីរមានបច្ចេកទេស, កាយសម្បទា, អត្តចរិត និងអ្វីៗគ្រប់យ៉ាង។ Rashford មានឱកាសក្លាយជាកំពូលកីឡាករម្នាក់លំដាប់ពិភពលោក។ យើងសង្ឃឹមថាគេនឹងនៅបន្តបែបនេះទៀត។” 

ការលើកឡើងរបស់លោក Ole
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T